អ៊ីរ៉ង់បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកទៅលើប្រទេសគុយវ៉ែត និងបារ៉ែន ដើម្បីសងសឹកអាមេរិក

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បាននិយាយថា ខ្លួនបានបើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុងប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីប្រទេសអ៉ីរ៉ង់ ហើយបានព្រមានថា បើអាមេរិកនៅតែបន្តសកម្មភាពបែបនេះ ទីក្រុងតេហេរ៉ង់នឹងឆ្លើយតបកាន់តែធ្ងន់ថែមទៀត។

IRGC បានអះអាងថា គោលដៅសំខាន់ៗចំនួន៨របស់អាមេរិក ត្រូវបានកម្ទេចនៅមូលដ្ឋានយោធា Ali al-Salem ក្នុងប្រទេសកូវ៉ែត និងនៅមូលដ្ឋានរបស់កងអង្គភាព Fifth Fleet នៃយោធាជើងទឹកអាមេរិក ក្នុងទីក្រុងកំពង់ផែ Salman នៃប្រទេសបារ៉ែន។ IRGC បានព្រមានថា ការវាយប្រហារបំពានណាមួយរបស់សត្រូវ ទោះក្រោមលេសអ្វី ហើយសូម្បីតែប្រឆាំងគោលដៅមិនសូវសំខាន់ក៏ដោយ នឹងត្រូវទទួលរងការឆ្លើយតបយ៉ាងចាស់ដៃបំផុត ត្រឡប់ទៅវិញ។
ទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៉ីនតោន ទើបតែបានឈានដល់កិច្ចព្រមព្រៀងបឋម កាលពីពាក់កណ្តាលខែមិថុនានេះ ដែលសំដៅឆ្ពោះទៅរកការបិទបញ្ចប់ជាអចិន្រ្តៃយ៍ នៃសង្រ្គាមដែលបានចាប់ផ្តើមកាលពីចុងខែកុម្ភៈ។ យោធាអាមេរិក បានបន្តវាយប្រហារអ៉ីរ៉ង់២ថ្ងៃជាប់គ្នា កាលពីថ្ងៃសៅរ៍ ដោយពួកគេបានអះអាងថា វាគឺជាការឆ្លើយតបសម្រាប់ការវាយប្រហាររបស់អ៉ីរ៉ង់ លើកប៉ាល់ពាណិជ្ជកម្មនៅច្រកសមុទ្រ Hormuz ក្នុងសប្តាហ៍នេះ។ កាលពីថ្ងៃព្រហស្បតិ៍ IRGC បានព្រមានប្រឆាំងកប៉ាល់ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនោះ ដោយពុំមានការអនុញ្ញាតពីខ្លួន៕

រូប​ថត​:dantri

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print