ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែមិថុនា ប្រចាំឆមាសទី១ និងទិសដៅអនុវត្តការងារបន្តរបស់រដ្ឋបាលខេត្តមណ្ឌលគិរី។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីអភិបាលរងខេត្ត មេបញ្ជាការ មេបញ្ជារងកងកម្លាំងទាំងបី លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង-ស្រុកទាំង៥ លោក លោកស្រី នាយក នាយិកា ទីចាត់ការ អង្គភាព ចំណុះរដ្ឋបាលសាលាខេត្ត ប្រធានស្នាក់ការច្រកទ្វារទ្វេភាគីទាំង៣ និងមន្ត្រីជំនាញពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគារ «គ» អគាររដ្ឋបាលសាលាខេត្ត៕
ប្រភព ៖ រដ្ឋបាលខេត្ត
...










