ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុខុន​ នឹងធ្វើដំណើរទៅប្រទេសបារាំង ដើម្បីចូលរួមដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វង់កូហ្វូនី

ចែករំលែក៖

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៍មានរបស់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បានឱ្យដឹងថា​ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងនាមជាប្រធានសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី នឹងអញ្ជើញធ្វើដំណើរទៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។ កិច្ចប្រជុំវិសាមញ្ញនេះគឺជាជំហានដ៏សំខាន់នៅក្នុងដំណើរការជ្រើសរើសអគ្គលេខាធិការថ្មី នៃអង្គការហ្វ្រង់កូហ្វូនី សម្រាប់អាណត្តិឆ្នាំ២០២៧-២០៣០។

ជាមួយគ្នានេះ តំណាងសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នឹងវាយតម្លៃលើចក្ខុវិស័យ និងផែនការសម្រាប់អនាគតរបស់ហ្វ្រង់កូហ្វូនី របស់បេក្ខជនទាំង៤រូប យើងនឹងផ្តល់ អនុសាសន៍ជូនប្រមុខរដ្ឋ/រដ្ឋាភិបាលរៀងៗខ្លួន ដើម្បីជាមូលដ្ឋានក្នុងការសម្រេចជ្រើសរើសបេក្ខជនសមស្របបំផុតសម្រាប់តំណែងអគ្គលេខាធិការក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាថ្ងៃទី១៥-១៦ ខែ វិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតពេលអញ្ជើញចូលរួមកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាទ្វេភាគីជាមួយ សមភាគីមកពីដ្ឋជាសមាជិក OIF មួយចំនួន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពិភាក្សាអំពីបញ្ហាផ្សេងៗដែលជាប្រយោជន៍រួម៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print