ខេត្តបាត់ដំបង៖ ដោយអនុវត្តបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១០និង៣០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះធ្វើការបង្ក្រាប ករណីក្រុមក្មេងទំនេីង (បង្ហោះម៉ូតូ) ០១ លើក ដែលបានធ្វើសកម្មភាពលើដងផ្លូវ ត្រង់ចំណុចស្រុកសង្កែ ខេត្តបាត់ដំបង។ សមត្ថកិច្ចបានឃាត់ខ្លួនបានក្មេងទំនេីងចំនួន ០៧នាក់ និងម៉ូតូ០៣ គ្រឿង នាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកសង្កែ។
សមត្ថកិច្ចបានឃាត់ខ្លួនបានក្រុមក្មេងទំនេីងទាំង ០៧នាក់ ០១.ឈ្មោះ ធឿន ហុងឆាយ ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ០២.ឈ្មោះ ហួន ប៊ុនសុង ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ០៣.ឈ្មោះ សុទ្ធី សុវណ្ណរ័ត្ន ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ០៤.ឈ្មោះ រីម សុវណ្ណរាជ ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅភូមិកាប់គោ សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ០៥.ឈ្មោះ អ៊ុំ សាន់យ៉ា ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ០៦.ឈ្មោះ ពូន សុធារិទ្ធ ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅភូមិកាប់គោ សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង០៧.ឈ្មោះ កាន រតនៈ ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកសង្កែ។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានធ្វេីកិច្ចសន្យា លើក្រុមក្មេងទំនេីងដែលបង្ហោះម៉ូតូ បង្កភាពអនាធិតេយ្យក្នុងមូលដ្ឋានទាំង០៧នាក់ និងបានអប់រំឱ្យបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតឱ្យអាណាព្យាបាលមកធានាយកត្រឡប់ទៅសហគមន៍វិញ ដេីម្បីអប់រំបន្ត ចំណែកឯម៉ូតូបានដកហូតម៉ូតូ៣គ្រឿង រក្សាទុករយៈ ពេល ០៣ខែ នៅអធិការដ្ឋាននគរបាលស្រុកសង្កែ៕










