ខេត្តកណ្តាល÷មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងឲ្យដឹងនៅថ្ងៃទី២៩ខែមិថុនានេះថា សមត្ថកិច្ចបានបង្ក្រាបករណីហិង្សាដោយចេតនា និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀនដែលបានកើតនៅថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ ២០២៦ វេលាម៉ោង ១៦:៣០នាទីនៅភូមិស្លែង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះអង្គ រី ភេទស្រី អាយុ៥៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្លែង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាលមុខរបរ កសិករ។
ចំណែកជនសង្ស័យ ឈ្មោះស្រស់ សំណាង ភេទប្រុស អាយុ ៤៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្លែង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលមុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)មានសារធាតុញៀនក្នុងទឹកនោម(+)ធ្លាប់ជាប់ពន្ធធនាគារខេត្តកណ្ដាល០១លើក រយៈពេល ០២ ឆ្នាំ ០៦ ខែ ពីបទអំពើលួច(ដែក)។
វត្ថុតាងចាប់រួមមានកាំបិតប័ងតោ០១ ផ្លែដែក ដងឈើ ប្រវែង២៨សង់ទីម៉ែត្រ។
កន្លងមកជនសង្ស័យ ធ្លាប់បានប៉ុនប៉ងរកសម្លាប់ជនរង គ្រោះ ជាច្រើនលើកច្រើនសារ មកហើយ និងបានមកឈរជេរបញ្ចោរជនរងគ្រោះ ដោយគ្មានមូលហេតុទៀត។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការរដ្ឋាន
នគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕










