នៅក្នុងការធ្វើបាតុកម្មរបស់ក្រុមជនជាតិស្បែកខ្មៅនៅ Carolina លោកដូណាល់ត្រាំង បានបង្ហាញការគាំទ្រការពារដល់ជនជាតិស្បែកខ្មៅវិញម្តង។ សកម្មភាពខាងលើខុសប្លែកទាំងស្រុងនៅទស្សនរបស់លោកពេលដំបូង ដែលគេឲ្យឈ្មោះថា ហីត្លែរ ដោយសារតែលោកមានទស្សននយោបាយប្រកាន់ពណ៌សម្បុល។
លោកត្រាំ បានបង្កើននៅប្រវត្តិសាស្ត្រមិនល្អសម្រាប់ខ្លួនឯងនោះគឺ អតីតប្រធានាធិបតីអាមេរិកទាំងអស់ ទាំងនៅក្នុងគណបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យ ។ កន្លងមកអតីតប្រធានាធិបតី ប៊ូស(ឪ)និងប៊ូស(កូន)បានប្រកាសថានឹងបោះឆ្នោតឲ្យលោកស្រីគ្លីនតុន វិញ។
កាលពីថ្ងៃទី២២ ខែកញ្ញា បេក្ខភាពប្រធានាធបិតីដូណាល់ត្រាំ មានប្រាសាសន៍ថា ការធ្វើបាតុកម្មនៅទីក្រុង charlotte គឺជាការខ្វះស្មារតីជាតិសាស្ត្រ។ ការប្រកាសរបស់លោកត្រាំ គឺជាសកម្មភាពការពារដល់ជនជាតិស្បែកខ្មៅ ដោយលោកត្រាំ បានបញ្ជាក់ថា «យើងខ្វះស្មារតីរវាងជនជាតិស្បែកសនិងស្បែកខ្មៅ។ នេះជារឿងដ៏អាក្រក់បំផុតដែលយើងកំពុងប្រឈមមុខ»។ លោកត្រាំបន្តទៀតថា យើងចាំបាច់ត្រូវតែគោរពច្បាប់ មិនត្រូវចងគំនុំគ្នានោះឡើយ។
សកម្មភាពរបស់លោកត្រាំ ក្រោយពេលដែលលោកមានសំឡេងគាំទ្រនៅតែបន្តស្ថិតក្រោមលោកស្រីគ្លីនតុន នៅក្នុងការស្ទង់មតិចុងកក្រោយនេះ។ តាមលទ្ធផលស្តងមិតរបស់បណ្តាញព័ត៌មាន Wall Street Journal បានបង្ហាញឲ្យឃើញថា លោកស្រីហ៊ីលឡារី នៅតែនាំមុខលោកត្រាំ ៦ពិន្ទុដដែលបើទោះជាលោកស្រីហ៊ីឡារី មានជម្ងឺក៏ដោយ។
ចំណែកការស្ទង់មតីរបស់ NBC news ក៏បានបង្ហាញឲ្យឃើញថា លោកស្រីនៅតែនាំមុខលោកត្រាំ ឃ្លាតយ៉ាងឆ្ងាយ ដោយលោកត្រាំមិនអាចតាមទាន់ឡើយ។ នៅក្នុងលទ្ធផលលោកស្រីគ្លីនតុន ទទួលបានសម្លេងគាំត្រ ៤៣ភាគរយ ចំណេកលោកត្រាំវិញមានតែ ៣៧ភាគរយប៉ុណ្ណោះ។
ជាមួយនិងការគាំត្រកាន់តែច្រើននេះបានធ្វើឲ្យក្តីសង្ឃឹមរបស់លោកស្រីហ៊ីលឡារីគ្លីនតុន ក៏ដូចជាពលរដ្ឋអាមេរិកចង់មើលឃើញប្រទេសមហាអំណាចមានប្រធានាធិបតីស្រី កំពុងតែឆ្ពោះទៅរកការពិតហើយ៕
ប្រែសម្រួល៖ ម៉ែវ សាធី