ខេត្តកណ្តាល៖ អង្គភាពគម្រោងផ្លូវ ជាតិលេខ២១Bរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះពិនិត្យដល់ទីតាំងស្ពានទី៥៩ (លេខចាស់) ដែលមានបាក់ ច្រាំង ផ្លូវចូលភូមិនៅអមព្រែក កាលពី ល្ងាច ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ។
ទីតាំងដែលបាក់ស្រុតដីច្រាំងនោះស្ថិតនៅគីឡូម៉ែត្រលេខ៥០ ផ្លូវជាតិលេខ២១B ក្នុងភូមិអន្លង់សាន ឃុំព្រែកស្ពឺ ស្រុកកោះធំ ខេត្តកណ្តាល ។ ទីតាំងបាក់ច្រាំងព្រែក មានចម្ងាយពីអក្សរផ្លូវជាតិលេខ២១B ត្រឹម ប្រមាណ៥០ម៉ែត្រប៉ុណ្ណោះ ។
ក្រោយពីការត្រួតពិនិត្យក្រុមការងារបានកាយសម្រួលដីផ្លូវវាង ដើម្បីសម្រួលឲ្យទឹក ហូរបានតាមសម្រួលជៀសវាងហូរកួចទៅលើច្រាំងម្ខាងទៀត ដែលអាចបណ្តាលឲ្យ បាក់ច្រាំង ឬបង្កគ្រោះថ្នាក់ផ្សេងៗដោយ យថាហេតុ ។
ទោះជាយ៉ាងនេះក្តីក្រុមការងាររបស់ក្រសួងនឹងនៅតែបន្តតាមដានស្ថានភាព ទឹក និងច្រាំងដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ យើង ៕
...
ដោយ៖ ហេង នរិន្ទ្រ