សមត្ថកិច្ចនគរបាលក្រុង ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណី លួចដោះអាគុយ លើរទេះលក់ដូរ ក្រោយផ្សាររាត្រី នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុង ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណី លួចដោះអាគុយ លើរទេះលក់ដូរ ក្រោយផ្សាររាត្រី នៅក្រុងបាវិត។

សមត្ថកិច្ចនគរបាលក្រុងបាវិត បានអោយដឹងនៅព្រឹកថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៦នេះថាជនសង្ស័យខាងលើមាន ១ ឈ្មោះវ៉ឹង ម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

២.ឈ្មោះ មុំ មឿនពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីកន្លែងកំណើតភូមិទ្រា ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ និងទីលំនៅបច្ចុប្បន្នភូមិព្រៃសំបួរកើត ឃុំមាន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

និងទី៣.ឈ្មោះ ម៉ម ផាន់នី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ប្រភពបន្តថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ សំ សំអុល អធិការនគរបាលក្រុងបាវិត កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៣និង១០នាទីរសៀល ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតទទួលបានបណ្ដឹងដោយផ្ទាល់មាត់ពីប្រជាពលរដ្ឋ ជាជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិព្រៃខ្លា ឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ថាពួកខ្លូនចាប់បានក្រុមចោរកំពុងលួចដោះអាគុយ លើរទេះលក់ដូររបស់ខ្លួន ក្រោយផ្សាររាត្រី ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ក្រោយពីបានទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានសហការណ៍ជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាវិត បានចុះទៅដល់ទីតាំងកើតហេតុ  និងបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមទាំងវត្ថុតាងមួយចំនួននៅកន្លែងកើតហេតុ  និងនាំខ្លួនជនសង្ស័យយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីធ្វើការសួរនាំ ។

នៅចំពោះមុខសមត្តកិច្ចជនសង្ស័យទាំង៣នាក់ខាងលើ បានឆ្លើយសាភាពថា ពួកខ្លួនទាំង៣នាក់ពិតជាបានរកលួចអាគុយខាងលើពិតប្រាកដមែន តែកំពុងតែធ្វើសកម្មភាពដោះក្បាលអាគុយក៏ត្រូវបានម្ចាស់គេតាមទាន់ និងចាប់ពួកគេទុករហូតដល់សមត្ថកិច្ចនាំខ្លួនយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតតែម្ដង។

សមត្ថកិច្ចនគរបាលបានដកហូត សម្ភារៈនិងវត្ថុតាងលើខ្លួនជនសង្ស័យរួមមានម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២៥ គ្មានស្លាកលេខ កាំបន្ទះ ពណ៌ខ្មៅ ចំនួន០១គ្រឿង(មធ្យោបាយធ្វើសកម្មភាព) កាំបិតដងជ័រចំនួន០១ដើម
កូនកាំបិតដងខ្មៅ ចំនួន០១ឧបករណ៍ឆក់ចំនួន០១កន្ត្រៃកាត់ខ្សែភ្លើង ដងពណ៌ក្រហម ចំនួន០១កាំបិតកាត់ខ្សែភ្លើងចំនួន០១ដង្កាប់ ដងពណ៌លឿងចំនួន០២ពូថៅដងឈើចំនួន០១
ទួរឺវីសចំនួន០២សោជ្រុងចំនួន០១ សោមុខពីរចំនួន០១ សោមូលចំនួន០១ឧបករណ៍ផ្សារចំនួន០១ទូរស័ព្ទដៃម៉ាក IPHONE ចំនួន០២គ្រឿងពណ៌ខ្មៅ សោម៉ូតូចំនួន០១។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើរួមទាំងវត្ថុតាង សមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការតាមច្បាប់៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print