ភ្នំពេញ ៖ ពាក្យសូមទោសជាវប្បធម៌របស់ K01 ទៅហើយ ខណៈសាងកំហុសជាច្រើនច្រំដែល តែលើកនេះម្រាមដៃដប់របស់ K01 អាចបរាជ័យ បន្ទាប់ពីនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នគរបាលសម្រេចឃាត់ខ្លួន K01 បញ្ជូនទៅតុលាការ ដែលប្រើហិង្សាលើយុវជនម្នាក់។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ស្នងការ បានសង្កត់ធ្ងន់ថា ការប្រព្រឹត្តហិង្សា មិនអាចពន្លត់លើការឡាយវីដេអូសុំទោសនោះឡើយ ហើយការសម្រេចបន្តលើស្ថាប័នតុលាការ។
ពេលនេះបានដឹងថា ការប្រើទម្លាប់ អួតអាង ប្រព្រឹត្តច្រំដែន មិនមែនជាលទ្ធផលល្អ មន្ត្រីនគរបាលយុត្តិធម៌តាមប្រមាញ់ជានិច្ច ក្នុងការអនុវត្តច្បាប់ឱ្យមានភាពស្មើគ្នាចំពោះមុខច្បាប់ ៕
...
ដោយ ៖ សិលា










