Mbappé ស៊ុត ២ គ្រាប់ ជួយបារាំងទម្លាក់ស៊ុយអែត ៣-០ ឡើងវគ្គ ១៦ ក្រុមចុងក្រោយ

ចែករំលែក៖

ខ្សែប្រយុទ្ធ Kylian Mbappé រកបាន ២ គ្រាប់ ជួយក្រុមជម្រើសជាតិបារាំងយកឈ្នះ ស៊ុយអែត ក្នុងលទ្ធផល ៣-០ នៅវគ្គ ៣២ ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ FIFA World Cup 2026 កាលពីថ្ងៃអង្គារ ដើម្បីបន្តកំណត់ត្រាឈ្នះ ៤ ប្រកួតជាប់ៗគ្នា និងកក់កៅអីទៅវគ្គ ១៦ ក្រុមចុងក្រោយ ជួប ប៉ារ៉ាហ្គាយ។

 

Mbappé បានបើកការស៊ុតបញ្ចូលទីនៅនាទីទី ៤៥ ដោយអូសបាល់ពីស្លាបឆ្វេង មុនស៊ុតយ៉ាងខ្លាំងបញ្ចូលជ្រុងឆ្ងាយ ធ្វើឱ្យបារាំងនាំមុខ ១-០។

 

ចូលដល់នាទីទី ៥៣ Michael Olise បានបញ្ជូនបាល់យ៉ាងល្អឱ្យ Bradley Barcola ស៊ុតបញ្ចូលទីយ៉ាងស្រស់ស្អាតទៅជ្រុងលើ បន្ថែមគ្រាប់ទី២ឱ្យក្រុមមាន់គក។

 

គ្រាប់ទី៣កើតឡើងនៅនាទីទី ៧៤ នៅពេល Mbappé រត់គេចខ្សែការពារ ទទួលបាល់បញ្ជូនដ៏ឆ្លាតវៃពី Olise មុនស៊ុតមួយប៉ះចូលទី ធានាជ័យជម្នះ ៣-០ សម្រាប់បារាំង។

...

 

គ្រាប់បាល់ទាំងពីរនេះ បានធ្វើឱ្យ Mbappé សរុបមាន ១៨ គ្រាប់ពីការបង្ហាញខ្លួន ១៨ ប្រកួតក្នុងព្រឹត្តិការណ៍ World Cup ហើយក្នុងនោះ ១០ គ្រាប់ កើតឡើងនៅវគ្គជម្រុះចាញ់ធ្លាក់ (Knockout Stage) ដែលជាកំណត់ត្រាដ៏គួរឱ្យចាប់អារម្មណ៍របស់ខ្សែប្រយុទ្ធបារាំងរូបនេះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print