ខេត្តព្រះសីហនុ÷ មន្ត្រីនគរបាលស្រុកព្រៃនប់បានឲ្យដឹងនៅថ្ងៃទី០១ខែកក្កដាឆ្នាំ២០២៦នេះថា ក្មេងទំនើងពីរនាក់ដែលបង្កហិង្សាលើដងផ្លូវជាតិលេខ ៤ កាលពីកន្លះខែមុនត្រូវបានឃាត់ខ្លួន កសាងសំណុំរឿងចាត់ការតាមនីតិវិធី។
គួររំលឹកផងដែរថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង២: ៣០នាទីទៀបភ្លឺ នៅលើដងផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៧៣ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបង្កដោយក្មេងទំនើង២
ក្រុម ។
ដោយមានការដឹកនាំចង្អុលបង្ហាញពី ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានដឹកនាំបញ្ជាកម្លាំងជំនាញដោយសហការជាមួយកម្លាំងប៉ុស្តិ៍ជើងគោ បានធ្វើការចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងបាន៦នាក់(ប្រុស) និងដកហូតវត្ថុតាងបានមួយចំនួន ដោយកសាងសំណុំរឿងតាមនីតិវិធីច្បាប់ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ កន្លងមក។
ក្រោយមកកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកចាប់បក្ខពួកដែលរត់គេចខ្លួនបន្តរហូតដល់ថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ ២០២៦ វេលាម៉ោង០២: ៤០នាទីទៀបភ្លឺ នៅភូមិជេីងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទើបឃាត់ខ្លួនបានចំនួន ២នាក់បន្ថែម រួមមាន៖ ឈ្មោះ ប៊ុន វិច្ឆិកា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិចំការកៅស៊ូ ឃុំជេីងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ជាបក្ខពួកក្រុមភាគីក)និងឈ្មោះ ពៅ ពេជ្រ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំការកៅស៊ូ ឃុំជេីងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ជាបក្ខពួកក្រុមភាគីខ )។
ជនសង្ស័យទាំង២នាក់នេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
ដោយ៖ សុរិយា










