កម្លាំងនគរបាលស្រុកគិរីវង់ បង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ១០នាក់ ដកហូតវត្ថុតាងជាច្រើន

ចែករំលែក៖

ខេត្តតាកែវ៖ កម្លាំងនគរបាលស្រុកគិរីវង់ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ដោយឃាត់ខ្លួនជនសង្ស័យជាបុរសចំនួន ១០នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនធំ។

 

ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្រោមបទបញ្ជារបស់ស្នងការនគរបាលខេត្តតាកែវ និងដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ។

 

ប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកគិរីវង់ រួមជាមួយលោកអធិការរងទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន កម្លាំងជំនាញ និងកម្លាំងអន្តរាគមន៍ស្រុក ចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

 

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ (ប្រុសទាំងអស់) និងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៧កញ្ចប់តូច, ម៉ូតូចំនួន ៤គ្រឿង និងទូរស័ព្ទដៃចំនួន ៧គ្រឿង។

 

បច្ចុប្បន្ន ជនសង្ស័យទាំង ១០នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print