នគរបាលស្រុកសំពៅលូន ឃាត់ខ្លួនជនសង្ស័យ០៩នាក់ពីបទរក្សាទុកគ្រឿងញៀន

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានបើកកិច្ច ប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១២ និង០០នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅត្រង់ចំណុចក្រុមទី០៩ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៦ នាក់ រួមមាន÷១/ឈ្មោះ នាក់ នី ,២/ឈ្មោះ មិត្ត ឡាត់, ៣/ឈ្មោះ កេត វល្លិល័ក្ខ, ៤/ឈ្មោះ ឌឿន សុខឈាង, ៥/ឈ្មោះ សឹម ឌីណា ,៥/ឈ្មោះ កែវ ភ័ក្រ្ត និងដកហូតបានម្សៅក្រាមពណ៌សថ្លា ១ថង់ និង ១កំណាត់ទុយោ, ម៉ូតូ ១គ្រឿង, ទូរស័ព្ទដៃ ៤គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន។

​ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ នាក់ នី និងមានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះ រាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅវេលាម៉ោង ១៣និង១៥នាទី ថ្ងៃដដែល កម្លាំងជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យបន្ថែមចំនួន៣នាក់ទៀត ១/ឈ្មោះ ទុំ ទិត្យ និងម្នាក់ទៀតឈ្មោះ យុន ធឿន នៅចំណុចក្រុមទី០១ ភូមិអូរថ្ម ឃុំសន្តិភាព ស្រុកសំពៅលូន រួមជាមួយ​វត្ថុតាង ,​ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៣ថង់ និង ៤កំណាត់ទុយោ ,​ថ្នាំគ្រាប់រាងមូលសំប៉ែត (WY) ចំនួន ៥០គ្រាប់ ក្នុងនោះពណ៌ផ្កាឈូក ៤៩គ្រាប់ និងពណ៌បៃតង ០១គ្រាប់ ,​ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង ,​សម្ភារៈសម្រាប់ប្រើប្រាស់និងច្រករំលែកលក់មួយចំនួន, ​កាំបិតចំនួន ០៧ដើម, ម៉ូតូ ០១គ្រឿង ,ទូរស័ព្ទដៃចាស់ៗចំនួន ០៦គ្រឿង និង​ប្រាក់រៀលខ្មែរចំនួន ១៥០,០០០ រៀល។

​បច្ចុប្បន្ន ជនសង្ស័យទាំង ០៩នាក់ខាងលើរួមនឹងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកសំពៅលូន កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print