កំពុងក្តៅស្លឹកត្រចៀកខ្លាំងណាស់! នាយករដ្ឋមន្ត្រីថៃ​ អានុទីន ជុំវិញ​ករណីនារីជនជាតិថៃម្នាក់ រត់ពន្ធគ្រឿងញៀន ចូលអូស្រ្តាលី ធ្វើឱ្យកេរ្តិ៍ឈ្មោះថៃ ស្អុយរលួយពេញពិភពលោក

ចែករំលែក៖

ថៃ៖​ ថ្លែងចេញពីប្រទេសបារាំង នៅថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦​ លោក អានុទីន ឆាន់វីរៈគុល នាយករដ្ឋមន្ត្រីថៃ​ កំពុងក្តៅស្លឹកត្រចៀកខ្លាំងណាស់ ចំពោះករ​ណីនារីដែលជាជនជាតិថៃម្នាក់ ជាអ្នកបម្រើការលើជើងហោះហើរ TG465 នៃក្រុមហ៊ុនអាកាសចរណ៍ Thai Airways ត្រូវបានប៉ូលីសអូស្រ្តាលី ចាប់ឃាត់ខ្លួន ពាក់ព័ន្ធការរត់ពន្ធគ្រឿងញៀន ដែលក​រណីនេះ គឺជាការយកមុខមាត់របស់ប្រទេសថៃ ទៅបំផ្លាញចោល យ៉ាងអាម៉ាស់បំផុត លើឆាកអន្តរជាតិ។

ជុំវិញករណីនេះដែរ​ នាយករដ្ឋមន្ត្រីថៃ អានុទីន ក៏បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធនៅថៃ ត្រូវចាត់វិធានការលើករណីនេះ ព្រោះវាកំពុងសម្អុយឈ្មោះប្រទេស និងធ្វើឱ្យខ្មាសគេ ពេញពិភពលោក។

គួរជម្រាបជូនថា​ ស្រ្តីជនជាតិថៃ វ័យ ២៦ឆ្នាំ ជាអ្នកបម្រើការលើជើងហោះហើរ TG465 នៃក្រុមហ៊ុនអាកាសចរណ៍ Thai Airways ត្រូវបានចាប់ខ្លួន នៅឯអាកាសយានដ្ឋានអន្តរជាតិ Melbourne កាលពីថ្ងៃទី២៤ ខែមិថុនា។

សូមបញ្ជាក់ថា​ អាជ្ញាធរអូស្រ្តាលី បានរកឃើញថ្នាំញៀនប្រភេទហេរ៉ូអ៊ីនជាង ១ គីឡូក្រាម លាក់ទុកក្នុងស្រទាប់ខាងក្នុងនៃកាបូបយួរដៃ ចំនួន ១២ ដែលនាងដាក់តាមខ្លួន។

បើតាមការប៉ាន់ស្មានតម្លៃលើទីផ្សារងងឹត ថ្នាំញៀនទាំងនោះ មានតម្លៃ ប្រហែល ៣៤ម៉ឺនដុល្លារ អាមេរិក ខណៈពេលនេះ នាងត្រូវប្រឈមមុខ នឹងបទល្មើសរត់ពន្ធគ្រឿងញៀនឆ្លងដែន ដែលជាទោសធ្ងន់ធ្ងរក្នុងប្រទេសអូស្រ្តាលី។

អាជ្ញាធរអូស្ត្រាលី បានចោទប្រកាន់នាង ជាផ្លូវការចំនួន ២ បទល្មើស ក្រោមក្រមព្រហ្មទណ្ឌអូស្ត្រាលី ដែលបទចោទទី១ គឺការនាំចូលគ្រឿងញៀន ដែលត្រូវបានត្រួតពិនិត្យតាមព្រំដែនក្នុងបរិមាណសម្រាប់លក់លើទីផ្សារ និងបទចោទទី២ គឺការកាន់កាប់គ្រឿងញៀន ដែលត្រូវបានត្រួតពិនិត្យតាមព្រំដែន ក្នុងបរិមាណសម្រាប់លក់លើទីផ្សារ។​ គួរបញ្ជាក់ថា​ បទល្មើសទាំងពីរនេះ អាចឱ្យនាងប្រឈមនឹង ការមានទោសជាប់ពន្ធនាគារ អតិបរមា ៥០ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសអូស្ត្រាលី គ្មានទោសប្រហារជីវិតឡើយ៕ដោយ​៖តារា​

...

(រូប៖ The Nation)និង (រូប៖ Standard)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print