ភ្នំពេញ៖ ស្ត្រីម្នាក់ ចេញពីស្រុកកំណេីតដេីម្បីមកលេងកូននៅភ្នំពេញតែអកុសល់ខ្យល់គស្លាប់ នៅបន្ទប់ជួលកូន កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែន ជ័យ ។
ជនរងគ្រោះឈ្មោះនង ឈុនសុីណា ភេទស្រី អាយុ ៣៩ឆ្នាំ ស្រុកកំណើត នៅភូមិ ក្រញូង ឃុំ មុខដា ស្រុក រមាសហែក ខេត្ត ស្វាយរៀង ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានចេញពីស្រុកកំណេីតនៅខេត្តស្វាយរៀង ដេីម្បីមកលេងកូនដែលធ្វេីការនៅភ្នំពេញ លុះមកដល់វេលាកេីតហេតុក៏មិនស្រួលខ្លួនដោយរៀបចំកោសខ្យល់ បែរជាដាច់ខ្យល់ស្លាប់បាត់ទៅហេីយទេីបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យជាក់ស្តែង។
...
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យជាក់ស្តែងរួចប្រគល់ទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ










