សង្គមស៊ីវិល វាយតម្លៃខ្ពស់ចំពោះការប្រកៀកស្មារួមគ្នា បង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យា រវាងកម្ពុជា និង ចិន

ចែករំលែក៖

ភ្នំពេញ ៖ សង្គមស៊ីវិល វាយតម្លៃខ្ពស់ និង គាំទ្រយ៉ាងពេញទំហឹង ចំពោះការពង្រឹងកិច្ចសហការបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យា រវាងប្រទេសកម្ពុជា និងប្រទេសចិន។

 

តាមរយៈសំណេរ របស់លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី២៩ ខែមិថុនា បានរៀបរាប់ អំពីជំនួប រវាងសម្តេចតេជោ ហ៊ុន សែន និង ប្រធានរដ្ឋចិន នៅទីក្រុងប៉េកាំង ដោយបានរំលេចអំពីខ្លឹមសារសំខាន់មួយ ពាក់ព័ន្ធនឹង «ភាគីចិន សូមវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត និង សកម្មភាពរបស់កម្ពុជា ក្នុងការបង្ក្រាបឆបោកតាមប្រព័ន្ធទូរស័ព្ទ និង Internet …ចិនរីករាយសហការជាមួយកម្ពុជា ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែង លុបបំបាត់«ដុំសាច់មហារីក»នៃការឆបោកតាមប្រព័ន្ធទូរស័ព្ទនិង Internet ទាំងស្រុង»។

 

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធាន សមាគម អ្នកស្រាវជ្រាវ វឌ្ឍនភាព កម្ពុជា -ចិន ប្រាប់ដែរថា «ក្នុងនាមជាអ្នកស្រាវជ្រាវ ខ្ញុំយល់ឃើញថា កិច្ចសហការរវាងកម្ពុជា និងចិន ក្នុងការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធទូរស័ព្ទ និងអ៊ីនធឺណិត គឺជាកិច្ចសហការដែលមានសារៈសំខាន់ និងឆ្លើយតបនឹងបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនជាសកល ដែលកំពុងក្លាយជាបញ្ហារួមរបស់បណ្តាប្រទេសជាច្រើន។ ការណ៍ដែលបញ្ហានេះត្រូវបានលើកឡើងក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានរដ្ឋ Xi Jinping បានបង្ហាញថា ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរតែងយកចិត្តទុកដាក់ខ្ពស់ចំពោះសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋនៃប្រទេសយេីងទាំងពីរនិយាយដោយឡែក។ ការពង្រឹងកិច្ចសហការលើការផ្លាស់ប្តូរព័ត៌មានសម្ងាត់ ការអនុវត្តច្បាប់ ការស៊ើបអង្កេតរួម និងការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន នឹងជួយកាត់បន្ថយសកម្មភាពឆបោក ការជួញដូរមនុស្ស និងបទល្មើសពាក់ព័ន្ធផ្សេងៗ ដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាមធ្យោបាយប្រព្រឹត្តបទល្មើស។ ក្នុងន័យនេះ កិច្ចសហការនេះមិនមែនផ្តោតតែលើការបង្ក្រាបបទល្មើសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងចិន ក្នុងការកសាងសហគមន៍ដែលមានសន្តិសុខរួម ពង្រឹងទំនុកចិត្តទៅវិញទៅមក និងបង្កើតបរិយាកាសដែលមានសុវត្ថិភាពសម្រាប់ការវិនិយោគ ការធ្វើធុរកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាថែមទៀតផង»៕

...

ប្រភព ៖ CCFR

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print