រុស្ស៊ីវាយប្រហារសងសឹកទ្រង់ទ្រាយធំទៅលើអ៊ុយក្រែន

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា រុស្ស៉ីបានបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន រួមជាមួយទីតាំងដទៃទៀត ដោយប្រើប្រាស់អាវុធនិងដ្រូន រយៈចម្ងាយឆ្ងាយ ហើយមានភាពជាក់លាក់ខ្ពស់ ដែលបាញ់ចេញពីផ្ទៃអាកាស ដីគោក និងផ្ទៃសមុទ្រ។

ក្រសួងការពារជាតិរុស្ស៉ី បានបន្ថែមថា ខ្លួនបានវាយប្រហារលើមូលដ្ឋានយោធានិងថាមពល នៅជុំវិញទីក្រុងកៀវ ព្រមទាំងព្រលានយន្តហោះយោធា នៅក្នុងតំបន់មួយចំនួន ដូចជានៅ Poltava និង Dnipropetrovsk ហើយទីក្រុងមូស្គូ បានអះអាងថា វាគឺជាការសងសឹកសម្រាប់ការវាយប្រហាររបស់អ៊ុយក្រែននាពេលថ្មីៗនេះ មកលើហេដ្ឋារចនាសម្ព័ន្ធស៉ីវិលរបស់ខ្លួន។
អ៊ុយក្រែនបានអះអាងថា រុស្ស៉ីបានបើកការវាយប្រហារលើរដ្ឋធានីកៀវ នាថ្ងៃព្រហស្បតិ៍នេះ ហើយបណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោច១០នាក់ និងជាង៥០នាក់ផ្សេងទៀតរងរបួស។ ដោយឡែក ក្រសួងការពារជាតិរុស្ស៉ី ក៏បានអះអាងដែរថា រុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ចំនួន៣២៧គ្រឿង កាលពីវេលាយប់កន្លងទៅ។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ អ៊ុយក្រែនបានបង្កើនការវាយប្រហារតាមអាកាស ចូលជ្រៅមកក្នុងប្រទេសរុស្ស៉ី ជាហេតុបង្កឱ្យមានវិបត្តិប្រេងឥន្ធនៈ នៅក្នុងប្រទេសផលិតប្រេងធំជាងគេទី៣របស់ពិភពលោកមួយនេះ ហើយបង្ខំឱ្យទីក្រុងមូស្គូ ត្រូវងាកទៅនាំចូលប្រេងសាំងពីប្រភពឆ្ងាយៗ ដូចជាឥណ្ឌាជាដើម៕

រូប​ថត​:AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print