នគរបាលស្រុកមោងឫស្សី ឃាត់ខ្លួនស្ត្រីម្នាក់ ករណីឆបោកលក់គ្រឿងអលង្ការកាឡៃក្លែង ជាមាស-ប្លាទីន

ចែករំលែក៖

ខេត្តបាត់ដំបង៖ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការអនុញ្ញាតពី លោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតូច នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដឹកនាំដោយ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១១:១០នាទី បានចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ យិន រស្មី ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅក្នុងបុរីសំណាងទេវី ភូមិអូរតានុប សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង នៅចំណុចភូមិអូរតានុប ក្រុងបាត់ដំបង ពីបទ ប្រព្រឹត្តអំពើឆបោក លើជនរងគ្រោះចំនួន ០៥នាក់ ក្នុងការទិញលក់ និងទទួលបញ្ចាំគ្រឿងអលង្ការ នៅផ្សារកូនខ្លុង ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៣ ខែមីនា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦។

ជនរងគ្រោះទាំង ០៥នាក់ ត្រូវបានបាត់បង់ប្រហែលរាប់លានរៀល ដោយសារជនសង្ស័យ ឈ្មោះ យិន រស្មី លក់គ្រឿងអលង្ការកាឡៃក្លែងជាមាស-ប្លាទីន ហើយបន្ទាប់ពីទទួលបញ្ចាំ ក្រែងបំភ្លេច និងបាត់ទំនាក់ទំនង។ វត្ថុតាងដកហូតបានរួមមាន គ្រឿងអលង្ការធ្វើពីលោហៈធាតុពណ៌លឿងជាច្រើន, ជញ្ជីងថ្លឹង, ទូរស័ព្ទដៃ ០១គ្រឿង និងវិក័យបត្រ ០១ក្បាល។

...

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឫស្សី កំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print