ខេត្តកំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចខាងកើតភ្នំតូច លើផ្លូវជាតិលេខ៤៤(៦៦-៦៧) ស្ថិតនៅភូមិព្រៃផ្ដៅ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកគោយន្តសណ្ដោងរ៉ឺម៉កពីក្រោយ។
តាមការបញ្ជាក់ ពីសមត្ថកិច្ចជំនាញមុនពេលកើតហេតុមានម៉ូតូ១គ្រឿង ម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ សុខ រក្សា ភេទ ប្រុស អាយុ១៨ឆ្នាំ នៅភូមិល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅ ពីលិចទៅទិសខាងកើត។លុះមកដល់ចំណុចកើតហេតុខាងលើបានបុករ៉ឺម៉កគោយន្តកន្ត្រៃ(ដឹកកូនឈើ)ពីក្រោយ ម៉ាកKUBUTA ពណ៌ក្រហម បើកបរដោយឈ្មោះ គ្រួត រីចក់ ភេទប្រុស អាយុ៤១ឆ្នាំ ភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ខណៈបរលេីផ្លូវស្របទិសគ្នា បណ្ដាលឱ្យស្លាប់មនុស្សនៅនឹងកន្លែង។
ក្រោយកើតហេតុអ្នកបរគោយន្ត កន្រ្ដៃយ៍ បានឈប់គោយន្ត រួចរត់គេចខ្លួនបាត់ រីឯវត្ថុតាងទាំង២ ត្រូវបានយកមករក្សាទុកនៅអធិកាដ្ឋាននគរបាលស្រុកឱរ៉ាល់តាមនីតិវិធី៕
ដោយ៖ សុរិយា










