វាយប្រហារគ្រាប់បែកកណ្តាលទីក្រុងកាប៊ូលស្លាប់ និងរបួសជាង១០០នាក់

ចែករំលែក៖

មន្ត្រីសុខាភិបាលអាហ្វហ្គានីស្ថានបានប្រាប់ទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ីបានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស៨នាក់បានបាត់បង់ជីវិត និងជាង១០០នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីការវាយប្រហារគ្រាប់បែកក្នុងរថយន្តអត្តឃាតដែលមានកម្លាំងខ្លាំងមួយកើតឡើងកណ្តាលរដ្ឋធានីកាប៊ូល ប្រទេសអាហ្វហ្គានីស្ថានកាលពីព្រឹកព្រឹលឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ ។

kabulattach-2

ប៉ូលិសបានបញ្ជាក់ដែរថា ការវាយប្រហារគ្រាប់បែកនេះបានធ្វើឡើងស្ថិតនៅតំបន់ទីប្រជុំជន Shah Shahid ។
ក្នុងចំណោមអ្នករងរបួសមានកុមារផងដែរ ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។ គោលដៅនៃការវាយប្រហារនេះទំនងជាសំដៅទៅលើល្បួនរថយន្តកម្លាំងយោធា។ អ្នកបាត់បង់ជីវិតនឹងមានច្រើនជាងនេះ ។

ទីភ្នាក់ងារប៊ីប៊ីស៊ីបានផ្សព្វផ្សាយថា គ្រាប់បែកមានកម្លាំងផ្ទុះខ្លាំងបង្កឲ្យលំនៅឋានពលរដ្ឋក្បែរខាង រងការខូចខាត បាក់បែកបង្អួច ហាងលក់ទំនិញក៏រងការបំផ្លាញផងដែរ ។ ភាគច្រើនជនរងគ្រោះដែលបាត់បង់ជីវិតក្នុងការវាយប្រហារនេះគឺជាជនស៊ីវិល ស្លូតត្រង់ មិនដឹងរឿង ។

សូមបញ្ជាក់ថា កាលពីថ្ងៃព្រហស្បិ៍កន្លងទៅនេះ មនុស្ស៦នាក់បានបាត់បង់ជីវិត ក្នុងនោះមានប៉ូលិស៣នាក់ផងដែរ ដោយសារតែការវាយប្រហារគ្រាប់អត្តឃាតស្ថិតនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ។

រថយន្តមួយគ្រឿងពោរពេញដោយគ្រឿងរំសេវផ្ទុះត្រូវគេបញ្ជាដោយឧបករណ៍ពីចម្ងាយបណ្តាលឲ្យផ្ទុះស្ថិតនៅបរិវេណស្នាក់ការប៉ូលិសទីក្រុង Puli Alam ទីរួមខេត្ត Logar ។ ក្រុមឧទ្ទាមលីបង់ប្រកាសទទួលស្គាល់ការវាយប្រហារនេះ ដែលជាករណីលើកដំបូងបំផុតចាប់តាំងពីការបញ្ជាក់កាលពីសប្តាហ៍មុនថា មេដឹកនាំរបស់ពួកគេ Mullah Omar ត្រូវបានធ្វើឃាតនោះ ។

កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ក្រុមឧទ្ទាមលីបង់បានផ្សព្វផ្សាយវីដេអូខ្លីមួយបង្ហាញឲ្យឃើញពីការតែងតាំងមេដឹកនាំថ្មីរបស់ខ្លួនដែលមានឈ្មោះថា Mullah Akhtar Mansour ៕

kabulattach-1

ប្រែសម្រួល៖ យ៉ាត

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print