ខេត្តកណ្តាល៖ កម្លាំងកងរាជអាវុធហត្ថចម្រុះបានចុះធ្វើប្រតិបត្តិការឆែកឆេរលំនៅឋានប្រជាកសិករសង្ស័យម្នាក់រកឃើញថ្នាំញៀន២១កញ្ចប់ធំ និងតូច និងឃាត់ខ្លួនជនសង្ស័យប្រុស ស្រី៣នាក់ផងដែរ នាំទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីបន្តនីតិវិធី ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្ទះ ឈ្មោះ មាស សុភា ភេទស្រី អាយុ 53 ឆ្នាំ មុខរបរកសិករ រស់នៅភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ប្រតិបត្តិការនេះ កម្លាំងចម្រុងបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ឈ្មោះ មាស សុភា ភេទស្រី អាយុ 53 ឆ្នាំ មុខរបរកសិករ រស់នៅភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ជាម្ចាស់ផ្ទះ, ឈ្មោះ សួន ឌិន ភេទប្រុស អាយុ26ឆ្នាំ មុនរបរ មិនពិតប្រាកដ រស់នៅភូមិទ្រាំង ឃុំស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប បច្ចុប្បន្នរស់នៅជាមួយម្ចាស់ផ្ទះ មាស សុភា (កូនចិញ្ចឹម) និងឈ្មោះ សាន សុគន្ធ ភេទប្រុស អាយុ 36ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិចំបក់ ឃុំសៀមរាប ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ។ ជាមួយគ្នានោះ សមត្ថកិច្ចបានរិបអូសវត្ថុតាងជាក់ស្តែងរួមមាន ម្សៅក្រាមសថ្លា (ម៉ាទឹកកក) ចំនួន 21កព្ចាប់ ( 2 កព្ចាប់ធំ់ 19កព្ចាប់ តូច ), សម្ភារវេចខ្ចប់មួយចំនួន, ចានបាញ់អាប៉ោង 01 និងមេអាប៉ោង 01 ។
បច្ចុប្បន្ន កម្លាំងកងរាជអាវុធហត្ថស្រុកបញ្ជូនជនសង្ស័យ និងវត្ថុតាងខាងលើនេះទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីបន្តនីតិវិធី ៕