ចរាចរណ៍ទីក្រុងឡុងដ៏ជាប់គាំងដោយសារកូដកម្ម

ចែករំលែក៖

ស្ថានភាពចរាចរណ៍នៅទីក្រុងឡុងស្ថិតនៅក្នុងភាពចលាចលជាប់គាំដោយសារ​តែការធ្វើ​កូដ​កម្ម​ជាលើកទីពីរក្នុងរយះពេលមួយខែនេះពីសំណាក់ពលករបម្រើការលើវិស័យចរាចរណ៍សា​ធារណះ​ពិសេសគឺវិស័យរដ្ឋភ្លើង ។

ជាមួយនិងការធ្វើកូដកម្មនោះ​អ្នកដំណើររាប់លាននៅទីក្រុងឡុងដ៏ត្រូវតែស្វែងរកមធ្យោបាយធ្វើ​ដំណើរដើម្បីទៅកន្លែងធ្វើការឲ្យបានទាន់ពេលវេលា។ បើទោះមន្ត្រីទទួលខុសត្រូវបាន​បង្កើនចំនួនរថយន្តក្រុងបន្ថែម​២៥០គ្រឿងតែនៅមិនអាចបំ​ពេញការធ្វើដំណើររបស់ពលរដ្ឋឡើយ ។

មូលហេតុបណ្តាលឲ្យមានកូដកម្មកើតឡើង គឺដើម្បីប្រឆាំងទៅនិងគម្រោងថ្មីរបស់ក្រសួង​ចរា​ចណ៍ ចង់ឲ្យមានរថភ្លើងធ្វើដំណើរ២៤ម៉ោងទាំងនៅក្នុងថ្ងៃសម្រាកចុងសប្តាហ៍ដែលចាប់​ផ្តើមអនុវត្តនៅខែកញ្ញាខាងមុខ។ ប៉ុន្តែការចរចាពីប្រាក់បៀវត្សន៍ និងលក្ខណៈការងាថ្មីរវាង​ក្រុមហ៊ុន​និងតំណាងកម្មករមិនមានលទ្ធផល ។

តាមគម្រោងក្រុមបាតុករនិងបន្តធ្វើបាតុកម្មរហូតដល់រសៀលថ្ងៃសុក្រ ធ្វើឲ្យអ្នកដំណើរត្រូវជាបគាំង ។

ពលរដ្ឋនៅក្នុងប្រទេសអង់គ្លេសក៏ដូចជាប្រទេសក្នុងតំបន់អឺរ៉ុបមិនដែលប្រើមធ្យោបាយ​ធ្វើដំណើរផ្ទាល់ខ្លួនទៅធ្វើការឡើយដោយចម្ងាយផ្លូវឆ្ងាយនិងស្ទះចរាចរណ៍ទៅមិនទាន់ពេល​វេលា។ ទាំងនោះហើយធ្វើឲ្យសេវាដឹកជញ្ជូនសាធារណជាមធ្យោបាយចំបាច់បំផុត ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print