ស្លាប់កើនឡើង​២១៥នាក់ដោយភ្លៀងធ្លាក់ខ្លាំងបង្ករជាទឹកជំនន់នៅឥណ្ឌា

ចែករំលែក៖

ក្រសួងមហាផ្ទៃឥណ្ឌាបានប្រកាសឲ្យដឹង​មកទល់ពេលនេះមានអ្នកស្លាប់ដោយគ្រោះទឹកជំនន់​បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងកើនឡើងរហូតដល់ទៅ​២១៥នាក់។ ភាគច្រើននាក់ស្លាប់ដោយ ផ្ទះបាក់សង្គត់ ឆក់ខ្សែភ្លើង បាក់ដី និងលង់ទឹក ។

ព្យុះ Komen បង្ករឲ្យមានភ្លៀងធ្លាក់ខ្លាំងក្លាយជាទឹកជំនន់ ក៏ដូចជាបាក់ដីទ្រង់ទ្រាយធំបំផ្លាញ​ភាគខាងលិចរដ្ឋ​Bengal Orissaស្ទើតែទាំងស្រុង។ក្រៅពីនេះរដ្ឋ Manipur ក៏ទទួលរងគ្រោះទឹកជំ​នន់ដូចគ្នា។ ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ធ្វើឲ្យជនលិចទីក្រុង​Kolkata និងស្រុកជាច្រើន​ស្ថិតនៅ​ភាគ​ខាងលិចរដ្ឋបែនហ្គាល។នៅរដ្ឋបែនហ្គាលមានមនុស្ស​៣៩នាក់ស្លាប់ដោយទឹកជំនន់​និងបាក់ដី ក្រៅពីនេះផលដំណាំជាង​២,១លានហិតាត្រូវទឹកជនពន្លិចធ្វើឲ្យខូចខាតស្ទើរតែទាំង​ស្រុង ។

ក្នុងពេលជាមួយគ្នានេះ ស្ថានភាពនៅក្នុងរដ្ឋ​Manipur កាន់តែអាក្រក់ជាងនេះទៅទៀត ដោយ​គ្រោះ​ទឹកជំនន់លើកនេះមានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយះពេល​២០០ឆ្នាំកន្លងមក ។

ចំណែកនៅរដ្ឋ Orissa ពលរដ្ឋជាង​៥សែននាក់ត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវតិ្ថភាព។ ស្រុកជាច្រើនស្ថិតនៅក្នុងរដ្ឋនេះកំពុងទទួលរងភ្លៀងធ្លាក់ខ្លាំងមិនដាច់ស្ទើរតែរាល់ថ្ងៃ ។

គ្រោះទឹកជំនន់លើកនេះធ្វើឲ្យឥណ្ឌាត្រូវខាតបង់ជាច្រើនទាំងទ្រព្យសម្បត្តិនិងអាយុជីវិត។ ឥណ្ឌាទើបតែឆ្លងកាត់នៅរលកកម្តៅក្នុងប្រវត្តិសាស្ត្រពេលនេះក៏ជួបនៅគ្រោះទឹកជំនន់ ធ្វើឲ្យ​ពលរដ្ឋ​ត្រូវរស់នៅយ៉ាងលំបាកវេទនា ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print