សម្ដេចតេជោ ហ៊ុន សែន ៖ ថ្ងៃនេះទទួលបានរូបថតមួយសន្លឹកទៀតដែលអ្នកស្រាវជ្រាវបញ្ជាក់ថាជារូបថតនៅថ្ងៃ១៥ ខែមីនា ឆ្នាំ ១៩៩០ នៅខេត្តបាត់ដំបង ដើម្បីពិនិត្យប្រព័ន្ធការពារក្រុងបាត់ដំបងទប់ទល់ជាមួយការវាយលុករបស់ខ្មែរក្រហម

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង នៅយប់ថ្ងៃ ទី ០៤ ខែកក្កដា ឆ្នាំ ២០២៦នេះថា ថ្ងៃនេះទទួលបានរូបថតមួយសន្លឹកទៀតដែលអ្នកស្រាវជ្រាវបញ្ជាក់ថាជារូបថតនៅថ្ងៃ១៥ ខែមីនា ឆ្នាំ ១៩៩០នៅខេត្តបាត់ដំបងដើម្បីពិនិត្យប្រព័ន្ធការពារក្រុងបាត់ដំបងទប់ទល់ជាមួយការវាយលុករបស់ខ្មែរក្រហម។

សម្ដេចតេជោ បានថ្លែង បញ្ជាក់ថា បងប៊ូ ថងប្រធានអគ្គស្នងការនយោបាយកងទ័ពនាពេលនោះជាអ្នកអមដំណើរ។ សម្រាប់ខ្ញុំគិតថារូបថតនេះនៅខេត្ត

រតនគិរីវិញដែលកាលឆ្នាំ១៩៩០ខ្ញុំ ទៅពិនិត្យការសាងសង់វារីអគ្គិសនី អូជុំដែលអមដំណើរដោយបងប៊ូ ថង ដែលពេលនោះជាឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការអភិវឌ្ឍភូមិភាគឥសាន។

សម្ដេចតេជោ បានថ្លែង បន្តថា មានមូលហេតុ៣ដែលខ្ញុំសំអាង មានដូចខាងក្រោម ៖

១.គ្រប់រូបភាពដែលខ្ញុំចុះទៅទិសសមរភូមិតែងប្រើឯកសណ្ឋានយោធានិងមានកាំភ្លើងក្រវ៉ាត់នៅចង្កេះ។

២.បងប៊ូ ថងចេញពីរដ្ឋមន្ត្រីការពារឆ្នាំ១៩៨៨ជំនួសដោយសម្តេចពិជ័យសេនាទៀ បាញ់និងចេញពីប្រធានអគ្គស្នងការនយោបាយឆ្នាំ១៩៨៩ ជំនួសដោយឯកឧត្តមឯល វ៉ាន់សារ៉ាត។ ម្យ៉ាងទៀតបងប៊ូ ថងមិនដែលអមដំណើរខ្ញុំទៅគៀកសមរភូមិទេ។

៣.សម្លៀកបំពាក់ខ្ញុំក្តីបងប៊ូ ថងក្តីនិងអ្នករួមដំណើរគឺជាប្រភេទសម្លៀកបំពាក់ចុះសួរសុខទុក្ខប្រជាជនឬពិនិត្យការដ្ឋានសាងសង់។ ម្យ៉ាងទៀតរូបភាពខាងក្រោយមានទំនប់និងដើមឫស្សីដែលពេលនោះខ្ញុំបានដាក់ឈ្មោះទីនោះថា(ទំនប់អូជុំស្នេហ៍)។ពេលនោះភរិយាខ្ញុំនិងភរិយាបងប៊ូ ថងធ្វើដំណើរជាមួយគ្នា។

សូមបញ្ជាក់ថាពេលនោះខ្ញុំធ្វើដំណើរ ៣ខេត្តគឺមណ្ឌលគិរី រតនគិរី ស្ទឹងត្រែងជាពេលវេលាដ៏លំបាកគ្មានផ្លូវគ្មានភ្លើងគ្មានអ្វីៗដូចសព្វថ្ងៃនេះទេ។មកពីចរចាកសន្តិភាពនៅក្រៅប្រទេសឆ្លៀតចុះទៅតាមខេត្តពិនិត្យសមរភូមិយោធានិងការអភិវឌ្ឍ។

...

ដើម្បីកាន់តែច្បាស់សូមបងប្អូនដែលដឹងរូបថតនេះជួយប្រាប់ផងពិសេសអ្នកខេត្តរតនគិរីនិងបាត់ដំបង។ខ្ញុំសូមបង្ហាញរូបភាពក្នុងឯកសណ្ឋាន យោធា២សន្លឹកក្នុងឆ្នាំ១៩៩០ដើម្បីធ្វើការប្រៀបធៀប៕ដោយ ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print