ស្លាប់២នាក់ របួសធ្ងន់ម្នាក់ ខណៈជិះម៉ូតូឌុបគ្នាសង្ស័យទាក់ដៃចង្កូតដួលចូលក្រោមកង់រថយន្ត

ចែករំលែក៖

ខេត្តកណ្ដាល​ ៖ យុវជន២នាក់បានដាច់ក្បាលបែកខួរស្លាប់ភ្លាមយ៉ាងអាណោចអាធ័ម ចំណែកឯយុវជនម្នាក់ទៀតដែលរួមដំណើរជាមួយរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗក្រោយពេលពួកគេជិះម៉ូតូឌុបគ្នាហើយសង្ស័យទាក់ដៃចង្កូតនឹងរថយន្តបណ្ដាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្តកិនពីលើ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧:៣០នាទីយប់ថ្ងៃទី០៤​ ខែកក្កដា​ ឆ្នាំ ២០២៦​ ស្ថិតនៅលើផ្លូវជាតិលេខ៤ ក្នុងស្រុកអង្គស្នួល​ ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញយុវជនរងគ្រោះចំនួន៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KH-8659  ឌុបគ្នាតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុង ទិសដៅពីលិចទៅកើតដោយល្បឿនលឿនមធ្យម​ លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើសង្ស័យទាក់ដៃចង្កូតម៉ូតូជាមួយនឹងរថយន្តមិនចាំម៉ាកទើបបណ្ដាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្តកិនពីលើបែកក្បាលស្លាប់យ៉ាងអាណោចអាធ័មចំនួនពីរនាក់ចំណែកឯយុវជនម្នាក់ទៀតដែលរួមដំណើរជាមួយបានរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ រីឯរថយន្តបន្តល្បឿនបើកគេចខ្លួនបាត់ស្រមោលទៅ។

...

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ស្រុកអង្គស្នូលចុះមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកជាបណ្ដោះអាសន្ន។ ចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print