ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌកំបូល បានឃាត់ម៉ូតូចំនួន ២គ្រឿង ដែលប្រើប្រាស់បំពង់ស៊ីម៉ាំងកែច្នៃខុសលក្ខណៈបច្ចេកទេស បង្កសំឡេងរំខាន និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦។
ដោយអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំនគរបាលជាតិ និងនគរបាលរាជធានីភ្នំពេញ ដោយមានគោលបំណងរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងសង្គម។
បន្ទាប់ពីឃាត់ម៉ូតូ សមត្ថកិច្ចបានធ្វើការអប់រំ និងឱ្យអ្នកបើកបរធ្វើកិច្ចសន្យា មិនឱ្យប្រើប្រាស់បំពង់ស៊ីម៉ាំងកែច្នៃបន្តទៀត ព្រមទាំងតម្រូវឱ្យម្ចាស់យកបំពង់ស៊ីម៉ាំងដើម មកដោះដូរ មុននឹងប្រគល់ម៉ូតូឱ្យត្រឡប់ទៅវិញ។
សមត្ថកិច្ចបានអំពាវនាវឱ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ និងជៀសវាងការកែច្នៃយានយន្តដែលបង្ករំខាន ដើម្បីរួមចំណែកថែរក្សាសណ្តាប់ធ្នាប់សាធារណៈ៕
...
ដោយ៖ ជ្រោយពេជ្រ










