Fulham តែងតាំងអតីតអ្នកចាត់ការ Real Madrid ជាគ្រូបង្វឹកថ្មី ជំនួស លោក Marco Silva

ចែករំលែក៖

ក្លិប Fulham បានប្រកាសតែងតាំងលោក Álvaro Arbeloa ជាអ្នកចាត់ការក្រុមថ្មី ដោយចុះកិច្ចសន្យារយៈពេល ៣ ឆ្នាំ។

អតីតគ្រូបង្វឹករបស់ Real Madrid វ័យ ៤៣ ឆ្នាំរូបនេះ មកជំនួស Marco Silva បន្ទាប់ពីលោកយល់ព្រមផ្លាស់ទៅដឹកនាំ Benfica។

Arbeloa បាននិយាយថា៖ «វាជាកិត្តិយសដ៏ធំសម្រាប់ខ្ញុំ ដែលបានចាប់ផ្តើមដំណើរថ្មីជាមួយក្លិប Fulham ដែលជាក្លិបចាស់ជាងគេនៅទីក្រុងឡុងដ៍។ ខ្ញុំមានអារម្មណ៍ទទួលខុសត្រូវយ៉ាងខ្លាំង ហើយសូមអរគុណដល់លោក Shahid Khan និងលោក Tony Khan ដែលបានផ្តល់ទំនុកចិត្តឱ្យខ្ញុំដឹកនាំក្រុមនៅ Premier League»។

ប្រធានក្លិប Shahid Khan បាននិយាយថា៖ «Álvaro គឺជាមនុស្សដែលមានមហិច្ឆតាខ្ពស់។ គាត់បានសិក្សា និងធ្វើការជាមួយកីឡាករ ក្លិប និងវិធីសាស្ត្រល្អបំផុតក្នុងពិភពបាល់ទាត់ ដែលនឹងជួយគាត់ឱ្យជោគជ័យនៅ Fulham។»

លោកក៏បានបន្ថែមថា Arbeloa មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើប្រព័ន្ធអភិវឌ្ឍយុវជនរបស់ក្លិប និងជឿជាក់លើការផ្តល់ឱកាសដល់កីឡាករវ័យក្មេង ព្រមទាំងមានគោលបំណងលេងបាល់បែបវាយលុក។

ការតែងតាំង Arbeloa ទទួលបានការគាំទ្រពីប្រធានក្លិប Real Madrid លោក Florentino Pérez និងអ្នកចាត់ការថ្មី José Mourinho ដែលធ្លាប់ជាគ្រូរបស់គាត់នៅ Santiago Bernabéu។

Arbeloa បានចាកចេញពី Real Madrid នៅចុងរដូវកាលមុន ហើយត្រូវបានជំនួសដោយ José Mourinho ដែលបានចាកចេញពី Benfica។ ចំណែក Marco Silva បានសម្រេចផ្លាស់ទៅ Benfica ជំនួស Mourinho ទោះបីជា Fulham បានព្យាយាមបន្តកិច្ចសន្យាជាមួយលោកក៏ដោយ។

អនុប្រធានក្លិប Fulham បានបង្ហើបថា Silva ធ្លាប់បង្ហាញបំណងចង់បន្តនៅក្លិប ប៉ុន្តែបានផ្លាស់ប្តូរចិត្តនៅពេលក្រោយ ដែលធ្វើឱ្យថ្នាក់ដឹកនាំមានការភ្ញាក់ផ្អើល បន្ទាប់ពីគាត់បានដឹកនាំក្លិបដោយជោគជ័យអស់រយៈពេល ៥ ឆ្នាំ។

មុនពេលជ្រើសរើស Arbeloa ក្លិបក៏បានពិចារណាឈ្មោះរបស់ Thomas Frank និង Kieran McKenna ផងដែរ ប៉ុន្តែការចំណាយសម្រាប់នាំយក McKenna ត្រូវបានគេចាត់ទុកថាខ្ពស់ពេក (ប្រហែល ៨ លានផោន មិនទាន់រាប់បញ្ចូលប្រាក់ខែ និងក្រុមការងារ)។

Arbeloa បានចាប់ផ្តើមអាជីពជាគ្រូបង្វឹកនៅក្រុមយុវជនរបស់ Real Madrid មុននឹងឡើងមកធ្វើជាគ្រូបណ្តោះអាសន្ន បន្ទាប់ពី Xabi Alonso ចាកចេញកាលពីខែមករា។

គាត់បានដឹកនាំ Real Madrid ក្នុង ២៨ ប្រកួតចុងក្រោយ នៃរដូវកាល ដោយបញ្ចប់នៅចំណាត់ថ្នាក់លេខ ២ ក្នុង La Liga និងធ្លាក់ពី UEFA Champions League នៅវគ្គ ៨ ក្រុមចុងក្រោយ ក្រោមថ្វីជើង Bayern Munich។

...

តាមសេចក្តីរាយការណ៍ Arbeloa មានបំណងនាំយកកីឡាករមួយចំនួនមក Fulham រួមមានខ្សែបម្រើប្រយុទ្ធ Franco Mastantuono, ខ្សែការពារ Fran García និងខ្សែប្រយុទ្ធ Gonzalo García៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print