ខេត្តកណ្តាល៖ នគរបាលបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)កាលពីថ្ងៃទី ០៧ខែ កក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១២និង ០០ នាទីចំណុចភូមិឆ្មាពួន ឃុំជេីងកេីប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ២ នាក់ ឈ្មោះ ទី សំអាត ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)មានស្រុក កំណើត ភូមិ ក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្នភូមិ ក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញមានសារធាតុញៀនក្នុងទឹកនោម(+)និងឈ្មោះ ធឿង លីហៀង ភេទ ប្រុស អាយុ៥៩ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)មានស្រុកកំណេីត ភូមិស្វាយពុល ឃុំ រកា ស្រុកពារាំង ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្នភូមិឆ្មាពួន ឃុំជេីងកេីប ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល មានសារធាតុញៀនក្នុងទឹកនោម(+)។
វត្ថុតាងចាប់យក(ពីឈ្មោះ ទី សំអាត )
១- ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកក(ice)ចំនួន១៩កញ្ចប់តូច ទម្ងន់ ២.២០ក្រាម។
វត្ថុតាងចាប់យកពីការឆែកឆេរផ្ទះជួលឈ្មោះ លីន ហៅស្វិត
១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកក(ice)ចំនួន០២កញ្ចប់(ធំ០១កញ្ចប់ និង មធ្យម០១កញ្ចប់ )ទម្ងន់ ១២,៧៥ ក្រាម ។
២-ថង់វេចខ្ចប់មួយចំនួន
៣-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង ។
៤-ទូរស័ព្ឌដៃចំនួន ០២ គ្រឿង
-ម៉ាកMI ពណ៍ខ្មៅ០១គ្រឿង
-ម៉ាកSumSung ពណ៍ស០១គ្រឿង ។
៥- លុយខ្មែរចំនួន១២៤០០០ រៀល (ដប់ពីរមុឺនបួនពាន់រៀល)។
៦-វិក័យប័ត្រទិញលក់គ្រឿងអលង្កាចំនួន០៣ សន្លឹក
៧-ម៉ូតូចំនួន០១ គ្រឿងម៉ាក Scoopy ពណ៍ក្រហម លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CP-9288។
ប្រភពបានបន្តទៀតថា នៅថ្ងៃ ខែ ឆ្នាំកើតហេតុខាងលើ មានប្រជាពលរដ្ឋល្អ រាយការណ៍មកកម្លាំងសមត្ថកិច្ចថា មានមុខសញ្ញាកំពុងតែធ្វើសកម្មភាពប្រេីប្រាស់ និងលក់ថ្នាំញៀននៅផ្ទះឈ្មោះ ហៀង នៅតាមប្រឡាយតាហោ ស្ថិតនៅភូមិឆ្មាពួន ឃុំជេីងកេីប ស្រុកកណ្ដាលស្ទឹង។ ពេលដែលទទួលបានពត៍មាននេះភ្លាម កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនស្រុក សហកាជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជេីងកេីប កម្លាំងអាវុធហត្ថស្រុក និងកម្លាំងប្រជាការពារ បានចេញទៅទីតាំងកើតហេតុក៍បានឃើញជនសង្ស័យខាងលើកំពុងនៅក្នុងផ្ទះ។
ស្រាប់តែពេលនោះជនសង្ស័យឈ្មោះ ទី សំអាត ក៏បានបោះថ្នាំញៀនចោលចំនួន០២ កញ្ចប់នៅខាងមុខផ្ទះ ហើយបានព្យាយាមរត់គេចខ្លួនចេញពីក្នុងផ្ទះលោតចូលទៅក្នុងទឹកស្ទឹង ឃើញដូចនោះកម្លាំងសមត្ថកិច្ចបានរត់ដេញតាមជនសង្ស័យ ស្រាប់តែជនសង្ស័យបានបោះថ្នាំញៀនចោលក្បែរប្រទ្បាយទឹកហេីយលោតចូលក្នុងទឹក។ ពេលនោះកម្លាំងសមត្ថកិច្ចក៏បានលោតតាមហេីយធ្វេីការឃាត់ខ្លួននិងសួរនាំ និងឱ្យមកចង្អុលបង្ហាញថ្នាំ ញៀនដែលខ្លួនបោះចោលក៏បានរកឃើញថ្នាំញៀនចំនួន១៧កញ្ចប់តូច ដែលជនសង្ស័យបានបោះចោល ភ្លាមៗនោះកម្លាំងសមត្ថកិច្ចយើងក៍បាននាំខ្លួនជនសង្ស័យ រួមហ្នឹងវត្ថុតាងមកកាន់ផ្នែកជំនាញដើម្បីសួរនាំបន្តតែម្ដង។
ក្រោយពីបានសួរចម្លើយជនសង្ស័យ ឈ្មោះ ទី សំអាតរួចមកកម្លាំងសមត្ថកិច្ចក៍បានបន្តនីតិវិធីដើម្បីឃាត់ខ្លួនសង្ស័យម្នាក់ទៀតឈ្មោះ ស្វិត ដែលជាម្ចាស់ថ្នាំលក់ឱ្យ ឈ្មោះ ទី សំអាត ពេលដែលកម្លាំងសមត្ថកិច្ចទៅដល់ ជនសង្ស័យឈ្មោះ ស្វិតបានចាក់សោរទ្វាផ្ទះហើយរត់គេចខ្លួនបាត់។
បន្ទាប់មកកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនស្រុកបានសុំគោលការណ៍ពីលោកអធិការនគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីសុំឆែកឆេរទីតាំងផ្ទះរបស់ជន សង្ស័យឈ្មោះ ស្វិត បន្ថែមទៀត។ ដោយមានការឯកភាពនិងអនុញ្ញាតពីរលោកស្រី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានឯកភាពឱ្យបង្កើតគណះកម្មការដោយមានអាជ្ញាធរ ភូមិ ឃុំ និង សាក្សីដើម្បីធ្វេីការឆែកឆេរនៅទីតាំងកេីតហេតុខាងលេី ។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចយើងក៏បានរកឃេីញ
-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់ (ធំ០១កញ្ចប់ មធ្យម០១ កញ្ចប់ )
-ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ០១ គ្រឿង
-ម៉ូតូចំនួន ០១ គ្រឿង
-ទូរសព្ទចំនួន ០២ គ្រឿង
-លុយរៀល ចំនួន ១២៤០០០រៀល
-វិក្កយបត្រ ទិញគ្រឿងអលង្ការ ចំនួន ០៣ សន្លឹកនិងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួនដែលជារបស់ឈ្មោះ លីន ហៅ ស្វិត ដែលបានរត់គេចខ្លួន ។
ក្រោយពេលដែលកម្លាំងសមត្ថកិច្ចបានបញ្ចប់ការឆែកឆេររួចមកភ្លាមនោះកម្លាំងសមត្ថកិច្ចក៏បានប្រមូលវត្ថុតាង និង វិចខ្ចប់វត្ថុតាងមកកាន់ផ្នែកជំនាញតែម្ដង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ទី សំអាត បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន១៩កញ្ចប់តូចនេះពិតជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានទទួលពីឈ្មោះលីន ហៅ ស្វិត ដេីម្បីយកមកលក់បន្តដោយឈ្មោះស្វិតបានសន្យាថា ពេលលក់ថ្នាំញៀនអស់បានលុយ ចាំខ្លួនអោយលុយចំនេញមកខ្លួន ហើយខ្លួនចេះលក់ថ្នាំញៀនបានរយះពេល១ខែមកហើយ ។ ក្រៅពីជួញដូរនិងប្រេីប្រាស់ថ្នាំញៀនខ្លួនមិនដែលបានប្រព្រឹត្តបទល្មើស លួច ឆក់ ប្លន់ អ្វីឡើយ។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីសាកសួរបន្ត និងក៏សាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ សុរិយា










