ក្លិប Chelsea បានប្រកាសជាផ្លូវការនៅថ្ងៃពុធថា បានចុះហត្ថលេខានាំយកខ្សែបម្រើស្លាបជនជាតិព័រទុយហ្គាល់ Geovany Quenda ពីក្លិប Sporting Lisbon ដោយកីឡាករវ័យ 19 ឆ្នាំ រូបនេះ បានចុះកុងត្រារហូតដល់ឆ្នាំ 2034។
Quenda បានមកដល់កីឡដ្ឋាន Stamford Bridge បន្ទាប់ពីបង្ហាញទម្រង់លេងដ៏ល្អជាមួយ Sporting Lisbon ដែលគាត់បានជួយក្រុមឈ្នះពានរង្វាន់ក្នុងស្រុកពីរ (Domestic Double) កាលពីរដូវកាលមុន គឺ ជើងឯកលីគព័រទុយហ្គាល់ (Primeira Liga) និង ពាន Portuguese Cup។
Quenda បាននិយាយថា៖ «Chelsea គឺជាក្រុមដ៏អស្ចារ្យមួយ ហើយខ្ញុំពិតជារំភើបក្នុងការលេងនៅ Stamford Bridge។ ក្លិបបានបង្ហាញទំនុកចិត្តលើកីឡាករវ័យក្មេងដូចខ្ញុំ ហើយខ្ញុំមានមោទនភាពដែលបានក្លាយជាសមាជិករបស់ Chelsea។»
កាលពីឆ្នាំ 2025 Quenda ត្រូវបានជ្រើសរើសជា កីឡាករវ័យក្មេងល្អបំផុតប្រចាំ Primeira Ligaរបស់ព័រទុយហ្គាល់។
ក្នុងរយៈពេលពីរឆ្នាំជាមួយ Sporting Lisbon គាត់បានបង្ហាញខ្លួនសរុប 86 ប្រកួត គ្រប់កម្មវិធី។
គាត់ក៏បានបង្កើតកំណត់ត្រាជា៖
អ្នកស៊ុតបញ្ចូលទីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Sporting Lisbon។
កីឡាករព័រទុយហ្គាល់វ័យក្មេងបំផុតដែលរកគ្រាប់បាល់បាននៅ UEFA Champions League។
Quenda ធ្លាប់លេងឱ្យក្រុមជម្រើសជាតិ ព័រទុយហ្គាល់ U21 ហើយត្រូវបានជ្រើសរើសចូលក្នុង ក្រុមល្អបំផុត (Team of the Tournament) នៃព្រឹត្តិការណ៍ UEFA European Under-21 Championship 2025។
Chelsea នឹងចាប់ផ្តើមយុទ្ធនាការ Premier League រដូវកាលថ្មី ដោយត្រូវធ្វើដំណើរទៅជួប Fulham នៅថ្ងៃទី 24 ខែសីហា៕










