ខេត្តស្ទឹងត្រែង៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ពីអតីតកាល តើនរណានឹកគិតថា ខេត្តស្ទឹងត្រែងមានស្ពានឆ្លងកាត់ទន្លេកុង និងស្ពានឆ្លងកាត់ទន្លេមេគង្គ។
ក្រៅពីស្ពានទាំងពីរខ្សែនេះ ស្ទឹងត្រែងក៏មានផ្លូវជាតិជាច្រើនខ្សែតភ្ជាប់ទៅកាន់ខេត្តរតនគិរី និងខេត្តព្រះវិហារ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា កម្ពុជា នៅតែប្រកាន់យកនយោបាយជំហានគីង្គក់ «យឺត តែមិនថយក្រោយឡើង»។
...
ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំអង្គភាព មន្ទីរនានាក្នុងខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦៕
ដោយ៖តារា










