តារាបាល់ទាត់នៅ World Cup ដែលអាចជ្រើសរើសលេងឱ្យអង់គ្លេសបាន

ចែករំលែក៖

មុនការប្រកួតវគ្គ ៨ ក្រុមចុងក្រោយទល់នឹងន័រវេស នៅថ្ងៃសៅរ៍ ខ្សែប្រយុទ្ធ Erling Haaland គឺជាកីឡាករដែលអង់គ្លេសបារម្ភបំផុត។ ប៉ុន្តែអ្វីៗអាចខុសគ្នាទាំងស្រុង ព្រោះគេកើតនៅទីក្រុង Leeds ប្រទេសអង់គ្លេស ហើយអាចជ្រើសរើសលេងឱ្យក្រុម តោកំណាចអង់គ្លេស បាន។

 

គាត់មិនមែនជាកីឡាករតែម្នាក់ទេ។ មានតារាបាល់ទាត់ជាច្រើននៅ World Cup ឆ្នាំនេះ ដែលមានសិទ្ធិលេងឱ្យអង់គ្លេស ប៉ុន្តែបានជ្រើសរើសតំណាងឱ្យប្រទេសផ្សេង។

 

គួរឱ្យចាប់អារម្មណ៍ដែរ គឺក្នុងចំណោមកីឡាករ ២៦ នាក់របស់លោក Thomas Tuchel មានដល់ទៅ ២០ នាក់ ដែលមានសិទ្ធិលេងឱ្យប្រទេសផ្សេង ប៉ុន្តែបានជ្រើសរើសអង់គ្លេស។

 

1. Marvin Keller (ស្វីស)

 

អ្នកចាំទីវ័យ ២៣ ឆ្នាំរូបនេះ កើតនៅទីក្រុងឡុងដ៍។

គាត់ហ្វឹកហាត់នៅថ្នាលយុវជនរបស់ Grasshoppers មុនផ្លាស់ទៅ FC Wil និង Young Boys។

បច្ចុប្បន្នជាអ្នកចាំទីដៃទី១ របស់ Young Boys និងធ្លាប់បង្ហាញខ្លួនឱ្យស្វីសម្តង មុន World Cup។

 

2. Aaron Wan-Bissaka (កុងហ្គោ DR)

 

ខ្សែការពាររបស់ West Ham កើតនៅទីក្រុងឡុងដ៍។

ធ្លាប់លេងឱ្យក្រុមយុវជនអង់គ្លេស U20 និង U21។

នៅឆ្នាំ ២០២៥ គាត់បានប្តូរទៅតំណាងឱ្យ DR Congo។

គាត់ធ្លាប់ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអង់គ្លេសឆ្នាំ ២០១៩ ប៉ុន្តែដកខ្លួនដោយសាររបួស។

 

3. Antonee Robinson (សហរដ្ឋអាមេរិក)

 

កើតនៅ Milton Keynes និងធំឡើងនៅ Merseyside។

ហ្វឹកហាត់នៅ Everton មុនទៅ Wigan និង Fulham។

ឪពុករបស់គាត់កើតនៅអង់គ្លេស ប៉ុន្តែមានសញ្ជាតិអាមេរិក។

គាត់ជ្រើសរើសលេងឱ្យសហរដ្ឋអាមេរិកនៅឆ្នាំ ២០១៨។

 

4. Axel Tuanzebe (កុងហ្គោ )

 

កើតនៅ Bunia ប្រទេស កុងហ្គោ ប៉ុន្តែផ្លាស់មកអង់គ្លេសតាំងពីក្មេង។

ជាផលិតផលថ្នាលយុវជនរបស់ Manchester United។

ធ្លាប់លេងឱ្យអង់គ្លេស U21 ម្តង។

រដូវកាលមុនលេងឱ្យ Burnley។

 

5. Scott McTominay (ស្កុតឡែន)

 

កើតនៅ Lancashire ប្រទេសអង់គ្លេស។

លេងឱ្យ Manchester United 255 ប្រកួត។

ផ្ទេរទៅ Napoli ឆ្នាំ ២០២៤ និងឈ្នះជើងឯក Serie A។

បច្ចុប្បន្នជាកីឡាករសំខាន់របស់ស្កុតឡែន ដោយរកបាន ១៥ គ្រាប់ក្នុង ៧៣ ប្រកួត។

 

6. Felix Nmecha (អាល្លឺម៉ង់)

 

ម្តាយជាជនជាតិអាល្លឺម៉ង់ ឪពុកជាជនជាតិនីហ្សេរីយ៉ា។

កើតនៅ Hamburg ហើយផ្លាស់មកអង់គ្លេសឆ្នាំ ២០០៧។

ធ្លាប់ហ្វឹកហាត់នៅ Manchester City។

បច្ចុប្បន្នលេងឱ្យ Borussia Dortmund។

ធ្លាប់លេងទាំងក្រុមយុវជនអង់គ្លេស និងអាល្លឺម៉ង់។

 

7. Antoine Semenyo (ហ្គាណា)

 

កើតនៅទីក្រុងឡុងដ៍។

ឪពុកម្តាយជាជនជាតិហ្គាណា (ម្តាយមានដើមកំណើតបារាំងផងដែរ)។

ចាប់ផ្តើមលេងឱ្យហ្គាណានៅឆ្នាំ ២០២២។

បច្ចុប្បន្នលេងឱ្យ Manchester City។

 

8. Jamal Musiala (អាល្លឺម៉ង់)

 

កើតនៅ Stuttgart។

ឪពុកមានដើមកំណើតនីហ្សេរីយ៉ា-អង់គ្លេស ម្តាយជនជាតិអាល្លឺម៉ង់។

ផ្លាស់មករស់នៅអង់គ្លេសនៅអាយុ ៧ ឆ្នាំ។

ធ្លាប់លេងឱ្យក្រុមយុវជនអង់គ្លេស U15 ដល់ U21 ជាមួយ Jude Bellingham។

ឆ្នាំ ២០២១ បានសម្រេចជ្រើសរើសលេងឱ្យអាល្លឺម៉ង់។

 

9. Michael Olise (បារាំង)

 

ឪពុកជាជនជាតិអង់គ្លេស-នីហ្សេរីយ៉ា និងម្តាយជាជនជាតិបារាំង-អាល់ហ្សេរី។

កើតនៅទីក្រុងឡុងដ៍។

ធ្លាប់ហ្វឹកហាត់នៅ Arsenal, Manchester City, Chelsea និង Reading។

ជ្រើសរើសលេងឱ្យបារាំង និងបានបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ ២០២៤។

 

10. Erling Haaland (ន័រវេស)

 

កើតនៅ Leeds ប្រទេសអង់គ្លេស ខណៈឪពុករបស់គាត់ Alf-Inge Haaland លេងឱ្យ Leeds United។

ផ្លាស់ទៅរស់នៅន័រវេសនៅអាយុ ៣ ឆ្នាំ។

រកបាន ៦០ គ្រាប់ក្នុង ៥៣ ប្រកួតឱ្យន័រវេស។

នៅ World Cup ឆ្នាំនេះ រកបាន ៧ គ្រាប់ និងកំពុងប្រជែងស្បែកជើងមាស (Golden Boot)។

 

11. Folarin Balogun (សហរដ្ឋអាមេរិក)

 

កើតនៅទីក្រុង New York ខណៈម្តាយរបស់គាត់ធ្វើដំណើរទៅទីនោះ។

មានសិទ្ធិលេងឱ្យអាមេរិក អង់គ្លេស ឬនីហ្សេរីយ៉ា។

ជាផលិតផលថ្នាលយុវជនរបស់ Arsenal។

ធ្លាប់លេងឱ្យក្រុមយុវជនទាំងអាមេរិក និងអង់គ្លេស។

នៅឆ្នាំ ២០២៣ គាត់បានជ្រើសរើសលេងឱ្យសហរដ្ឋអាមេរិក។

...

នៅ World Cup ឆ្នាំនេះ គាត់ស៊ុតបាន ៣ គ្រាប់ មុនអាមេរិកធ្លាក់ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print