៨៨ទីតាំងសង្ស័យប្រព្រឹត្ដONLINE SCAMS នៅខណ្ឌមានជ័យ មានជនបរទេសស្នាក់នៅ២៥២នាក់រកឃើញអ្នកប្រព្រឹត្ដ៥នាក់បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ                               

ចែករំលែក៖

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានបន្ដចុះប្រតិបត្តិការត្រួតពិនិត្យទីតាំងអគារ ខុន ដូ អាផាតមិន បុរី ផ្ទះសំណាក់និងសណ្ឋាគារនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានរកឃើញជនជាតិវៀតណាម០៥នាក់ព្រមទាំងដកហួតបានសម្ភារមួយចំនួនសង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCA MS) ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ថា៖ គណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យ តាមទីតាំងអគារ ខុនដូ អាផាតមិន បុរី ផ្ទះសំណាក់និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ ក្នុងកិច្ចប្រតិបត្តិការត្រួតពិនិត្យតាមទីតាំងខាងលើរបស់គណៈបញ្ជាការឯកភាពបានធ្វើការត្រួតពិនិត្យទីតាំងសរុបចំនួន៨៨ទីតាំងរកឃើញជនបរទេសស្នាក់នៅសរុបចំនួន២៥២នាក់ (ស្រី៨៤នាក់)មានលិខិតឆ្លងដែនត្រឹមត្រូវ។ ក្នុងនោះក្រុមការងារបានចុះពិនិត្យនៅខុនដូR&F អគារ A-5 ជាន់ទី២៧ បន្ទប់លេខ២៧០៨ ស្ថិតនៅផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ទី១ សង្កាត់ចាក់អង្រែលើ ដោយរកឃើញជនបរទេសស្នាក់នៅចំនួន០៥នាក់ជាជនជាតិវៀតណាមនិងសម្ភាររួមមាន៖ កុំព្យូទ័រយួរដៃចំនួន០៥គ្រឿង ទូរស័ព្ទដៃ ចំនួន១៨គ្រឿង ក្នុងនោះទូរស័ព្ទដៃផ្ទាល់ខ្លូនចំនួន០៦គ្រឿង។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា៖ តាមការសន្និដ្ឋានបឋម ករណីខាងលើនេះសង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយក្រោយបញ្ចប់ប្រតិបត្តិការ ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ និងបានបិទឃ្លុំបន្ទប់នោះបណ្តោះអាសន្ន៕ ដោយ៖  សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print