ភ្នំពេញ ៖ បេីតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងអញ្ជើញទៅអុជធូបគោរព វិញ្ញាណ ក្ខន្ធសពម្តាយរបស់លោក កឹម សុខា។
សូមបញ្ជាក់ថា ៖ លោកយាយ សៅ ង៉ែត ម្តាយរបស់លោក កឹម សុខា បានទទួលមរណភាព កាលពីម៉ោង១១យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ដោយជរាពាធ ក្នុងជន្មាយុ ១០១ឆ្នាំ។
ក្នុងសាររំលែកមរណទុក្ខផ្ញើជូនលោក កឹម សុខា, សម្តេចតេជោ ហ៊ុន សែន បានចាត់ទុក មរណភាពឧបាសិកា សៅ ង៉ែត គឺជាការបាត់បង់នូវពុទ្ធសាសនិកមួយរូប ដែលមាន សទ្ធា ជ្រះថ្លាក្រៃលែង ដែលបានបូជាអស់កម្លាំងកាយចិត្ត ពេលវេលា និងថវិកា ចូលរួមចំណែក ក្នុងការ ទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា ជាអ្នកនយោបាយដែលធ្លាប់បានប៉ះទង្គិចគ្នា លើការប្រកួតប្រជែងផ្នែកនយោបាយ ប៉ុន្តែក្រៅសង្វៀននយោបាយមានទំនាក់ទំនងមួយដែលគេបានកត់សម្គាល់ គឺលោក កឹម សុខា ធ្លាប់បានអញ្ជើញចូលរួមបុណ្យសពបងប្រុសរបស់ សម្តេចតេជោ។ ការអញ្ជើញគោរពវិញ្ញាណក្ខន្ធនេះ គឺជាវប្បធម៌មួយ ដែលនាំឱ្យមានការសរសើរពី ប្រជាពលរដ្ឋ អ្នកនយោបាយ និងអង្គការសង្គមស៊ីវិលនានា។ សូមឱ្យវិញ្ញាណក្ខន្ធសពម្តាយ លោក កឹម សុខា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សិលា












