អាម៉េរិក បញ្ជាក់ជាថ្មីនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានការណ៍វិវត្តនៅព្រំដែនកម្ពុជា-ថៃ និងគាំទ្រដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការទូត

ចែករំលែក៖

ភ្នំពេញ​៖​ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦​ បានទទួលជំនួបសម្តែងការគួរសមរបស់លោកស្រី Aleksandra Zittle ភារធារីស្តីទីថ្មី នៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោក​ឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី Zittle ក្នុងឱកាសដែល លោកស្រីបានមកបំពេញបេសកកម្មការទូតនៅកម្ពុជាជាលើកទីពីរ និងបានបង្ហាញជំនឿទុកចិត្តថា បេសកកម្មរបស់លោកស្រីនឹងរួមចំណែកធ្វើឱ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតបត្តិការរវាងប្រទេស ទាំងពីរកាន់តែស៊ីជម្រៅ។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើការលើកកម្ពស់ភាពជាដៃគូយូរអង្វែង រវាងកម្ពុជា-សហរដ្ឋអាម៉េរិក និងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា ដើម្បីជាផលប្រយោជន៍ទៅ វិញទៅមក។ ភាគីទាំងពីរបានកត់សម្គាល់ដោយក្តីសោមនស្សចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនងកម្ពុជា- សហរដ្ឋអាម៉េរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈការពង្រីកពាណិជ្ជកម្ម និងវិនិយោគ កំណើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ជាទៀងទាត់ និងការពង្រឹងកិច្ចសហការលើវិស័យនានាជាច្រើន រួមមាន កិច្ចសហប្រតិបត្តិការការពារជាតិ ឧក្រិដ្ឋកម្មឆ្លង ដែន ការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិរក្សមរតកវប្បធម៌។

ក្នុងស្មារតីនេះ លោកស្រីបានសាទរដែលកម្ពុជា ត្រូវបានជ្រើសរើសជាសមាជិកនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អ រូបីរបស់អង្គការ UNESCO (សម្រាប់អាណត្តិ ២០២៦-២០៣០)។ ក្នុងឱកាសនោះផងដែរ លោក​ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងស្មោះចំពោះសហរដ្ឋអាម៉េរិក ដែលបានផ្តល់ជំនួយថវិកា សម្រាប់ការអភិរក្សប្រាសាទភ្នំបាខែង ដែលស្ថិតក្នុងឧទ្យានបុរាណអង្គរ។

លោក​ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកស្រី Zittle អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំ ដែនកម្ពុជា-ថៃ។ លោក​ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាកររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់។ ជាមួយគ្នានេះផងដែរ លោក​ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសហរដ្ឋ អាម៉េរិកក្នុងការគាំទ្រសន្តិភាព ស្ថិរភាព និងការចូលរួមប្រកបដោយស្ថាបនា នៅក្នុងតំបន់ និងជាពិសេស ជំនួយហិរញ្ញវត្ថុរបស់សហរដ្ឋអាម៉េរិក។

លោកស្រី Aleksandra Zittle បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងបានកត់ សម្គាល់នូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងឆាប់រហ័សរបស់កម្ពុជា បើធៀបនឹងបេសកកម្មការទូតពីមុនរបស់លោកស្រីនៅកម្ពុជា។ លោកស្រីបានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចសហ- ប្រតិបត្តិការប្រកបដោយភាពប្រាកដប្រជា និងស្ថាបនាជាមួយសហរដ្ឋអាម៉េរិកលើបញ្ហាជាច្រើន ជា ពិសេសលើវិស័យសន្តិសុខ។ ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ លោកស្រីបានបញ្ជាក់សាជាថ្មីនូវការ យកចិត្តទុកដាក់ខ្ពស់ របស់សហរដ្ឋអាម៉េរិក ចំពោះស្ថានការណ៍វិវត្ត និងបានកោតសរសើរចំពោះការប្តេជ្ញា ចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការទូត។

...

ភាគីទាំងពីរបានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួម ដើម្បីរក្សាកិច្ចសន្ទនាយ៉ាងជិតស្និទ្ធ និងបន្ត ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជំរុញផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជា និងសហរដ្ឋ អាម៉េរិក ព្រមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print