ក្នុងឆមាសទី១ ឆ្នាំនេះ! ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា សម្រេចបានប្រមាណ ៣៧ពាន់លានដុល្លារអាមេរិក កើនជាង ២០%

ចែករំលែក៖

ភ្នំពេញ៖ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះថា ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយដៃគូអន្តរជាតិបន្តកើនឡើងជាវិជ្ជមាន សម្រេចបានក្នុងទំហំទឹកប្រាក់សរុបប្រមាណ ៣៧ពាន់លានដុល្លារអាមេរិក កើនឡើងជាង២០% បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥។

 

ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយដៃគូអន្តរជាតិសម្រេចបានក្នុងទំហំទឹកប្រាក់សរុបចំនួនជាង ៣៦,៨៤ ពាន់លានដុល្លារអាមេរិក កើនឡើង ២០,៥% បើបើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥។

 

របាយការណ៍ដដែល បានគូសបញ្ជាក់ថា ក្នុងចំណោមទឹកប្រាក់ ៣៦,៨៤ ពាន់លានដុល្លារអាមេរិក កម្ពុជាបាននាំចេញទំនិញមានតម្លៃជាប្រាក់ចំនួន ១៧,០៧ ពាន់លានដុល្លារអាមេរិក ហក់ឡើង ១៩,៥% ខណៈដែលកម្ពុជានាំចូលទំនិញមកវិញក្នុងទំហំទឹកប្រាក់មានចំនួន ១៩,៧៦ ពាន់លានដុល្លារអាមេរិក។

 

សូមជម្រាបជូនថា ចិននៅតែជាតែជាទីផ្សារធំជាងគេបំផុតរបស់កម្ពុជាឈរនៅលំដាប់ទី១ ក្នុងចំណោមទីផ្សារកំពូលទាំង ២០ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ សហរដ្ឋអាមេរិកគឺជាទីផ្សារធំលំដាប់ទី២ និងប្រទេសវៀតណាមគឺជាទីផ្សារធំនៅលំដាប់ទី៣របស់កម្ពុជា ខណៈប្រទេសជប៉ុនឈរនៅលំដាប់ទី៤ និងថៃឈរនៅលំដាប់ទី៥ ព្រមទាំងទីផ្សារសំខាន់ៗមួយចំនួនទៀត ដូចជា សិង្ហបុរី, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី,កាណាដា, និងអេស្ប៉ាញ ជាដើម។

 

កម្ពុជាគឺប្រទេសផលិត និងផ្គត់ផ្គងដ៏សំខាន់ៗមួយទៅកាន់ពិភពលោក ដែលមានផលិត ដូចជា សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប, គ្រឿងបន្លាស់ និងគ្រឿងអេឡិចត្រូនិក, គ្រឿងបង្គុំរថយន្ត និងសំបកកងរថយន្ត និង ផលិតផលកសិកម្ម រួមមាន អង្ករ គ្រាប់ស្វាយចន្ទី ដំឡូងមី ចេក កៅស៊ូ ម្រេច និងផលិតផលកសិកម្មសំខានៗមួយចំនួនទៀត ។

...

 

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា កាលពីឆ្នាំ២០២៥កន្លងទៅ សម្រេចបានទឹកប្រាក់សរុប ៦៥,២៤ ពាន់លានដុល្លារអាមេរិក កើនឡើង ១៨% បើធៀបនឹងឆ្នាំ២០២៤។ ក្នុងនោះ កម្ពុជាបាននាំចេញក្នុងទំហំទឹកប្រាក់ ៣១,២៨ ពាន់លានដុល្លារអាមេរិក (កើនឡើង ១៧%) និងនាំចូលមកវិញក្នុងទំហំទឹកប្រាក់ ៣៣,៩៦ ពាន់លានដុល្លារអាមេរិក (កើនឡើង ១៨%)៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print