ស្លាប់ ៥ ១២០នាក់ ដោយអាកាសធាតុក្តៅខ្លាំង នៅក្នុងប្រទេសអាល្លឺម៉ង់

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា វិទ្យាស្ថានសុខភាពសាធារណៈ Robert Koch ហៅកាត់ RKI បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ ថាអាល្លឺម៉ង់បានកត់ត្រាករណីស្លាប់ចំនួន ៥ ១២០នាក់ ពាក់ព័ន្ធនឹងកត្តាអាកាសធាតុក្តៅខ្លាំង ក្នុងឆ្នាំ២០២៦នេះ ដែលភាគច្រើនកើតឡើងនៅចុងខែមិថុនា ជាពេលដែលសីតុណ្ហភាពជាមធ្យមប្រចាំសប្តាហ៍ មានកម្រិតលើសខ្លាំងពី ២០អង្សាសេ។

របាយការណ៍ប្រចាំសប្តាហ៍របស់ RKI លើកឡើងថា ភាគច្រើននៃអ្នកស្លាប់ប្រហែល ៤ ២៧០នាក់ ស្ថិតក្នុងចំណោមមនុស្សមានអាយុ ៧៥ឆ្នាំឡើងទៅ ហើយស្ត្រីស្លាប់ច្រើនជាងបុរស។ ទីភ្នាក់ងារតាមដានការប្រែប្រួលអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប បានឱ្យដឹងថា អឺរ៉ុបខាងលិចជួបប្រទះខែមិថុនាដ៏ក្តៅបំផុតមិនធ្លាប់មាន ជាមួយសីតុណ្ហភាពជាមធ្យម ២០,៧៤អង្សាសេ។
នៅអាល្លឺម៉ង់ ចំនួនអ្នកស្លាប់ដែលបណ្តាលមកពីរលកកម្ដៅខ្ពស់បំផុត ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ត្រូវបានកត់ត្រាទុកក្នុងឆ្នាំ២០១៨ ដោយមានអ្នកស្លាប់ ៨ ៤០០នាក់ និងនៅឆ្នាំ២០១៩ មានចំនួន ៦ ៩០០នាក់៕

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print