ទូតចិននៅកម្ពុជា ច្រានចោលការផ្សាយកាសែតជប៉ុនថា វេជ្ជបណ្ឌិតចិនម្នាក់ ចូលរួម «វះកាត់ប្តូរតម្រងនោម»នៅមន្ទីរពេទ្យព្រះកេតុមាលា​ (ហៅមន្ទីរពេទ្យ​លោកសង្ឃ)

ចែករំលែក៖

ភ្នំពេញ​៖​ ​លោក​ វ៉ាង​ វិនពីន​ (Wang Wenbin) ឯកអគ្គរដ្ឋទូត​ចិនប្រចាំនៅកម្ពុជា​ នៅរសៀលថ្ងៃទី​១០​ ខែកក្កដា​ ឆ្នាំ​២០២៦នេះ​ បានប្រកាសច្រានចោលការចុះផ្សាយរបស់កាសែតជប៉ុន Yomiuri Shimbun ដែលបានផ្សាយចោទថា៖ «វេជ្ជបណ្ឌិតជនជាតិចិនម្នាក់បានចូលរួមក្នុងការវះកាត់ប្តូរតម្រងនោមនៅមន្ទីរពេទ្យព្រះកេតុមាលា»របស់កម្ពុជា។

ជាក់ស្ដែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់

លោក​ វ៉ាង​ វិនពីន​ បានគូសបញ្ជាក់ថា​ ក្រោយទទួលបានព័ត៌មាននេះ ស្ថានទូតចិនប្រចាំនៅកម្ពុជាបានធ្វើការផ្ទៀងផ្ទាត់ជាមួយមន្ទីរពេទ្យព្រះកេតុមាលា ហើយបានឱ្យដឹងថា គ្មានវេជ្ជបណ្ឌិតជនជាតិចិនណាម្នាក់ធ្លាប់ចូលរួមក្នុងការវះកាត់ប្តូរតម្រងនោម នៅមន្ទីរពេទ្យនោះទេ។ 

...

បន្ថែមពីនេះ​ លោកទូតចិន បានចាត់ទុកការចុះផ្សាយរបស់កាសែតជប៉ុន Yomiuri Shimbun គឺជាព័ត៌មានក្លែងក្លាយទាំងស្រុង៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print