បង្ក្រាបករណីកាប់ប្លន់យកម៉ូតូ ហើយយកទៅផ្លុងចោល និងប្រើប្រាស់គ្រឿងញៀននៅស្រុកអង្គស្នួល

ចែករំលែក៖

ខេត្តកណ្តាល÷ មន្ត្រីនគរបាលស្រុកអង្គស្នួលបានបំបែក សំណុំរឿងករណីធាក់ម៉ូតូប្លន់កាលថ្ងៃទី១០ ខែកក្កដា ២០២៦ នៅវេលាម៉ោង ០០និង៥០នាទី នៅចំណុចផ្លូវលំក្នុងភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាលដោយឃាត់ខ្លួនជនសង្ស័យពីរនាក់។

 

ប្រភពបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ច្រឹក ភក្តី ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួលនៅ ភូមិលំហាច ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។

 

រីឯជនសង្ស័យ មានគ្នាទាំងអស់៥នាក់ តែសមត្ថកិច្ចឃាត់ខ្លួនបាន០២នាក់ ១-ឈ្មោះ ឈុំ វ៉ារ៉ាប៊ី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល (មានសារធាតុញៀនក្នុងទឹកនោម(+))និង ឈ្មោះ វិចិត្រ ច័ន្ទដាវីត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន មានសារធាតុញៀនក្នុងទឹកនោម(+))។

 

៣-បក្ខពួកចំនួន០៣នាក់ទៀតមិនស្គាល់អត្ដសញ្ញាណពិត។

 

សម្ភារៈបាត់បង់៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសង់ C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ឡើងតែមស៊េរីឆ្នាំ ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1KV-2184 (បានរកឃើញវិញ ដោយជនសង្ស័យយកទៅផ្លុងចោលនៅរោង បុណ្យ ភូមិត្រពាំងសុក្រំ និងមានស្នាមកាប់បណ្ដាលឲ្យខូចខាតច្រើនកន្លែង)។

 

ជនរងគ្រោះបានដួលរលាត់ស្មាខាងឆ្វេង និងរលាត់ក្បាល់ជង្គង់ទាំង០២។

 

មុនពេលកើតហេតុ គឺនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ នៅវេលាម៉ោង២៣:៥០នាទី ជនរងគ្រោះ និងមិត្តភ័ក្តិបានជិះម៉ូតូពីរគ្រឿងមានគ្នាបីនាក់ ចេញពីផ្ទះជួលនៅថ្នល់ទទឹងគោលបំណងឆ្ពោះទៅលេងរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤។ ពេលនោះជនរងគ្រោះបានជិះម៉ូតូទៅដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានម៉ូតូ១គ្រឿងម៉ាកសង់ជិះឌុបគ្នាបីនាក់ដោយបិទភ្លើងតាមពីក្រោយ បានមកធាក់ម៉ូតូជនរងគ្រោះបណ្តាលឱ្យដួលនៅលើចិញ្ចើមថ្នល់។ ជនសង្ស័យបាននាំគ្នាមកលើកម៉ូតូរបស់ជនរងគ្រោះបម្រុងជិះយកចេញទៅ ប៉ុន្តែម៉ូតូដេរមិនឆេះទើបជនសង្ស័យបានទុកម៉ូតូចោល រួចដកយក កូនសោម៉ូតូជិះគេចទៅទិសខាងលិចបាត់ទៅ។ បន្ទាប់ មកជនរងគ្រោះបានរត់ចូលទៅក្នុងការ៉ាស់លក់ហ្គាស

ទាំងបីនាក់។

 

បន្ទាប់មកជនរងគ្រោះបានឃើញមានសភាពស្ងប់ស្ងាត់ក៏រត់ទៅលើកម៉ូតូជិះតែម៉ូតូអត់កូនសោរ ក៏នាំគ្នារុញម៉ូតូចូលទៅតាមក្នុងភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ នៅពេលទៅដល់កន្លែងកើត ហេតុ ស្រាប់តែឃើញជនសង្ស័យជិះម៉ូតូ១គ្រឿងទៀតម៉ាកស៊ុយស៊ូគីនិចមានគ្នាពីរនាក់ អ្នកជិះក្រោយកាន់កាំបិតផ្គាក់ទៅដល់ និងស្រែកថា ពួកអាហ្និងហើយ? ឮដូចនោះជនរងគ្រោះបានផ្ដួលម៉ូតូចោល ហើយរត់ឡើងជិះម៉ូតូជាមួយមិត្តភក្តិ ដើម្បីគេចខ្លួន និងបានទៅដាក់ ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន។

 

ក្រោយពីកម្លាំងប៉ុសិ៍្ដទទួលពាក្យប្ដឹងរួច បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ។ លុះព្រឹកឡើងនៅថ្ងៃខែឆ្នាំកើតហេតុដដែល កម្លាំងជំនាញស្រុកបានសហការជាមួយកម្លាំងប៉ុសិ៍្តបែកចាន បានចុះទៅឆែកកាមេរ៉ាសុវត្ថិភាព ឈានដល់កំណត់មុខសញ្ញាបាន រួចបន្តទៅហៅជនសង្ស័យចំនួន០២នាក់និងវត្ថុតាង នាំទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួនាំតាមនីតិវិធី។

 

នៅចំពោះមុខសមត្ថិកិច្ចជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ចំពោះក្រុមដែលធ្វើសកម្មភាពដេញវាយយកម៉ូតូរបស់ជនរងគ្រោះនោះ ជាក្រុមបក្ខពួករបស់ខ្លួន តែខ្លួនមិនបានស្គាល់អត្ដសញ្ញាណច្បាស់ឡើយ ហើយពួកខ្លួនក៏ចេះប្រើប្រាស់សារធាតុញៀនផងដែរ។

 

ចំពោះករណីនេះកម្លាំងផ្នែកជំនាញ កំពុងកសាងសំណុំរឿងបន្ដតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print