ចាប់បានបុរសម្នាក់បានយកដុំថ្មគប់អ្នកដំណើរ និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបុរសម្នាក់បានយកដុំថ្មគប់ទៅលើអ្នកដទៃដោយមិនដឹងមូលហេតុ បង្កឱ្យមានការភ័យខ្លាច និងរត់គេចខ្លួននៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨:០០ព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្រោយកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចឱ្យចុះអន្តរាគមន៍ ដើម្បីគ្រប់គ្រងស្ថានការណ៍ និងបង្ការហានិភ័យដែលអាចកើតមានជាបន្តទៀត។

ជុំវិញករណីនេះ មូលហេតុ និងព័ត៌មានលម្អិតអំពីជនបង្កនៅមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ និងចាត់វិធានការតាមនីតិវិធី។

ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរ និងសមត្ថកិច្ចនឹងចាត់វិធានការឱ្យបានឆាប់រហ័ស ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print