ស្រ្តីជនជាតិបារាំងម្នាក់ដែលត្រូវចាប់ធ្វើចំណាប់ខ្មាំងនៅក្នុងប្រទេសយេមែនកាលពីខែកុម្ភៈ កន្លងមកនោះត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ ។ នេះបើតាមការបញ្ជាក់ពីប្រធានាធិបតីប្រទេសបារាំង ។
ខុទ្ទកាល័យប្រធានាធិបតីបារាំងបានប្រកាសថា ស្ត្រី Isabelle Prime ត្រូវបានដោះលែងកាលពីយប់ថ្ងៃព្រហស្បតិ៍ ហើយនឹងបញ្ជូនភ្លាមៗឲ្យមកកាន់ប្រទេសបារាំងវិញ ។ ព័ត៌មានពិស្តារទាក់ទងករណីនេះមិនត្រូវបានផ្សព្វផ្សាយឲ្យដឹងជាសាធារណៈនោះឡើយ ។
យោបល់ការងារគម្រោងមូលនិធិធនាគារពិភពលោក ត្រូវបានចាប់ជំរិតកាលពីថ្ងៃទី២៤ ខែកុម្ភៈ ខណៈដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង សាណា ប្រទេសយេមែន ។
អ្នកបកប្រើភាសាឲ្យស្ត្រីជនជាតិបារាំងខាងលើម្នាក់ទៀតឈ្មោះ Sherine Makkaoui ដែលត្រូវចាប់ជំរិតដំណាលគ្នាដែរនោះត្រូវដោះលែងឲ្យមានសេរីភាពកាលពីខែមីនា ឆ្នាំ២០១៥ ។
កាលពីខែមិថុនា ប្រទេសបារាំងបានច្រានថា ជារឿងមិនពិតដែលថា ស្រ្តីរងគ្រោះ Sherine Makkaoui ផ្សព្វផ្សាយវីដេអូដែលគ្មានសម្លៀកបំពាក់នោះ ។ ស្លៀកពាក់ឈុតខ្មៅ ស្រ្តី Sherine Makkaoui បានអំពាវនាវដល់ប្រធានាធិបតីបារាំង លោក Francois Hollande និងអាជ្ញាធរយេមែនជួយខ្នះខ្នែងឲ្យមានការដោះលែងចំពោះអ្នកស្រី ពីព្រោះអ្នកស្រីពិតជា ពិតជានឿយហត់ខ្លាំងណាស់ ។ ក្នុងវីដេអូនោះ អ្នកស្រីបញ្ជាក់ទៀតថា «ខ្ញុំព្យាយាមសម្លាប់ខ្លួនឯងប៉ុន្មានលើកប៉ុន្មានដងរួចមកហើយ ពីព្រោះខ្ញុំដឹងថា អ្នកនឹងធ្វើសហប្រតិបត្តិការនោះ ហើយខ្ញុំពិតជាយល់ខ្លាំងណាស់» ។
មនុស្សជាង៣ពាន់នាក់រួចមកហើយត្រូវបានសម្លាប់ចាប់តាំងពីសម្ពន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតផ្តើមវាយប្រហារតាមដែនអាកាសកាលពីខែមីនា ឆ្នាំ២០១៥ដើម្បីបណ្តេញក្រុមឧទ្ទាមហ៊ួទី ។
ភ្នាក់ងារផ្តល់ជំនួយមនុស្សធម៌និយាយថា អារាប៊ីសាអ៊ូឌីតបានអនុវត្តដោយបិទផ្លូវអាកាស និងផ្លូវសមុទ្រចូលទៅកាន់ប្រទេសយេមែនដែលជាហេតុធ្វើឲ្យវិបត្តិផ្នែកមនុស្សធម៌កាន់តែខ្លាំងក្លាអូសបន្លាយពេលវេលាយូរខែទៅមុខទៀត ។ ជាង៨០ភាគរយនៃពលរដ្ឋយេមែនសរុបជាង២៥លាននាក់នៅពេលបច្ចុប្បន្ននេះមានតម្រូវការខ្ពស់ខាងជំនួយមនុស្សធម៌ ។
ការវាយប្រហារបានធ្វើឲ្យខូចខាងប្រទេសជាតិយ៉ាងដំណំ ប្រព័ន្ធហេដ្ឋារចនាសម្ព័នរងការបំផ្លាញ បង្កឲ្យរាំងស្ទះក្នុងការផ្តល់ថ្នាំពេទ្យ ម្ហូបអាហារ និងប្រេងសាំងជាដើម ៕
ប្រែសម្រួល៖ យ៉ាត