ស្រវឹងស្រា​ជោគ​ជាំ​បើក​រ៉ឺ​ម៉ក​កង់​បី​ធ្លាក់​ប្រឡាយ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត

ចែករំលែក៖

​ភ្នំពេញ​៖ បុរស​ម្នាក់​ស្រវឹងស្រា​ បើក​រ៉ឺ​ម៉ក​កង់​បី​មួយ​គ្រឿង​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​អ្នក​បើក​រ៉ឺ​ម៉ក​កង់​បី​រង​របួស​នោះ​ទេ​ ។​

kogsd-3

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​២៥​នាទី​ ថ្ងៃ​ទី​៦​ ខែសីហា​ ឆ្នាំ​ ២០១៥​ តាម​បណ្ដោយ​ផ្លូវ​លេខ​៩០៧​ កែង​និង​ផ្លូវ​បេតុង​ នៅ​ខាងក្រោយ​វត្ត​ ទួល​សង្កែរ​ ស្ថិត​ក្នុង​សង្កាត់​ ទួល​សង្កែរ​ ខណ្ឌ​ឬ​ស្សី​កែវ​ ។​

​ក្រោយ​កើតហេតុ​ បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​កន្លែង​កើតហេតុ​ បាន​នាំ​គ្នា​ជួយ​យក​ខ្សែ​ចង​ទាញ​រ៉ឺ​ម៉ក​កង់​បី​ឡើង​មក​លើ​វិញ​ និង​ទំនាក់ទំនង​ រក​បងប្អូន​របស់​គាត់​ឲ្យ​មក​ជួយ​យក​ទៅ​ផ្ទះ​វិញ​ ព្រោះ​ដោយសារ​តែ​គាត់​ស្រវឹង​ហើយ​ និង​ម៉ូតូ​សណ្ដោង​ធាក់​មិន​ឆេះ​ទៀត​ ។​

​សមត្ថកិច្ច​ដោយ​មិនឃើញ​មាន​បញ្ហា​ឬ​ក៏​គ្រោះថ្នាក់​អ្វី​ធំដុំ​នោះ​ ក៏​សម្រេចចិត្ត​អនុញ្ញាត​អោយ​ក្រុម​គ្រួសារ​យក​ រ៉ឺ​ម៉ក​ទៅ​ផ្ទះ​និង​យក​ទៅ​ជួសជុល​ខ្លួនឯង​ភ្លាមៗ​ផង​ដែរ​ ពីព្រោះ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​ ៕​

kogsd-1

...

ដោយ៖ ចាន់​ធឿ​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print