លិខិតមិត្តអ្នកអាន៖ រឿងភាគខ្មែរចង់ជិះសេះលែងដៃ

ចែករំលែក៖

ប៉ុន្មានថ្ងៃនេះខ្ញុំបាទបានឮការជជែកគ្នានៅក្នុងចំណោមអ្នកផលិតខ្សែភាពយន្តភាគ ខ្មែរ និងមន្ត្រីជំនាញនៅតាមក្រសួងនានា ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មាន។ គេជជែកគ្នាថា រឿងភាគភាពយន្តខ្មែរមិនចាំបាច់មានការត្រួត ពិនិត្យពីក្រសួងវប្បធម៌ទេ ក្រសួងវប្បធម៌ទាមទារពិនិត្យមុនចាក់ផ្សាយរឿង។ រីឯ ក្រសួងព័ត៌មានថា មិនបាច់ពិនិត្យអ្វីទេ ។

សម្រាប់ខ្ញុំបាទក្នុងនាមប្រជាពលរដ្ឋម្នាក់យល់ស្របទៅតាមការលើកឡើងរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដើម្បីចៀសវាងការផលិតភាពយន្តដែលចំណាយទុនអស់ច្រើនហើយ បែរជាខុសឆ្គងដោយប្រការណាមួយ។ ដូច្នេះការពិនិត្យពិច័យមុន ផលិតខ្សែភាពយន្ត ឬមុនចាក់ផ្សាយគឺជាការចាំបាច់ដើម្បីកុំឲ្យខុសឆ្គង។ ប្រសិនបើ មានការខុសឆ្គងដោយប្រការណាមួយដោយមិនបានត្រួតពិនិត្យជាមុនគឺជារឿងសោកស្តាយ ។

ជាក់ស្តែងឆ្លងតាមឈុតផ្សព្វផ្សាយនៅលើបណ្តាញ YouTube រឿងទុំទាវដែលនឹងចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ PNN ត្រូវបានផលិតករ ឬក្រុមអ្នកផលិតខ្សែភាព យន្តភាគអាប់ដេត (Update) ឲ្យទៅជារឿង «ភក្តីស្នេហ៍ទ្វេភព» ដែលប្រការនេះខ្ញុំ បាទយល់ថា វាជារឿងខុសឆ្គងមួយមិនគួរយកស្នាដៃដ៏ល្អឥតខ្ចោះរបស់បុព្វបុរសខ្មែរ មកកែច្នៃយ៉ាងនេះទេ។ ខ្ញុំបាទមិនការពារគំនិតខ្លួនឯងនោះទេប្រសិនបើក្រសួងជំនាញ យល់ថា ការ«អាប់ដេត» បែបនេះគឺជារឿងត្រឹមត្រូវនោះ។ ប៉ុន្តែសម្រាប់ខ្ញុំបាទយល់ ឃើញថា វាជាការធ្វើអត្តឃាតលើស្នាដៃបុព្វបុរសខ្មែរទៅវិញទេ ។

ទំនងជាយល់ឃើញដូចខ្ញុំបាទនេះហើយទើបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទាមទារឲ្យមានការត្រួតពិនិត្យរឿងភាគខ្មែរមុននឹងផលិតឬចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍។ វាជាការទាមទារដើម្បីទាំងអស់គ្នា។ ទាំងផលិតករទាំងការទទួលខុសត្រូវរបស់ក្រសួងជំនាញដើម្បីកុំឲ្យការផលិតចំណាយលុយចោលទទេ ទីបំផុតត្រូវហាមឃាត់បញ្ចាំង តាមទូរទស្សន៍។ នេះជាគំនិតស្តួចស្តើងរបស់ខ្ញុំបាទដែលយល់ថា ការត្រួតពិនិត្យភាពយន្តខ្មែរមុនផលិត ឬមុនផ្សាយគឺជារឿងត្រឹមត្រូវ។ ខ្លាចវាអាប់ដេតខ្លាំងពេកដែលរឿងទុំទាវគេទទួលស្គាល់ជាប្រវត្តិសាស្ត្ររបស់ខ្មែរទៅហើយនោះបែរជាយកទៅអាប់ដេត គួរឲ្យខ្មាសអៀនទៅវិញនោះ។ នេះមិនមែនអ្នកស្រែចម្ការមកបំផ្លាញវប្បធម៌កេរតំណែល ទេគឺអ្នកដែលអះអាងថា ស្នេហាអក្សរសិល្ប៍ អក្សរសាស្ត្រនេះឯងដែលជាអ្នកបំផ្លាញ វប្បធម៌ជាតិ ៕

1111

...

ដោយ៖ ប្រជាពលរដ្ឋម្នាក់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print