នាយឧត្តមសេនីយ៍ សៅ សុខា ចូលរួមកាន់បិណ្ឌវេនទី៨នៅវត្តអង្គស្វាយនិងវត្តពោធិ៍ទទឹម ស្រុកល្វាឯម ខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកង យោធពលខេមរិភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធាន គណៈពង្រឹងស្រុកស្វាយទាបនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តី អាវុធហត្ថចូលរួមកាន់បិណ្ឌវេនទី៨ នៅ វត្តអង្គស្វាយ ហៅវត្តស្វាយរំពា និងវត្ត ពោធិ៍ទទឹម ហៅវត្តកក់ ស្ថិតក្នុងឃុំស្វាយ រំពា ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានប្រគេនបច្ច័យដល់ព្រះ សង្ឃទាំង២វត្ត ដោយក្នុងមួយវត្ដ១លាន រៀលនិងទេយ្យទានជាច្រើនទៀតផងដែរ ។

បន្ថែមពីនេះនាយឧត្តមសេនីយ៍ ក៏បាន ចូល រួមជាថវិកាក្នុងការជួសជុលបង្ហើយ កុដិចំនួន៨២លានរៀល ជួសជុលផ្លូវលំ មួយខ្សែជូនប្រជាពលរដ្ឋក្នុងឃុំថវិកាចំនួន ២,៩លានរៀលព្រមទាំងការចែកជូនសម្ភារជាច្រើនទៀតផងដែរ ។

ទាំងព្រះសង្ឃនិង ប្រជាពលរដ្ឋពិតជា សាទរ និងថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅដល់នាយឧត្តមសេនីយ៍ និងក្រុមការ ងារទាំងអស់ដែលជួយដោះស្រាយបញ្ហាទាំងនេះ ៕

07-3 07-2 07-1

...

ដោយ៖ ហេង សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print