នាយករដ្ឋមន្ត្រី Netanyahu បើអ៉ីរ៉ង់ហ៊ានតែប៉ះអ៉ីស្រាអែល នឹងវាយប្រហារយ៉ាងសាហាវតបវិញ

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានគំរាមថានឹងបើកវាយប្រហារដ៏សាហាវបំផុតប្រឆាំងនឹងអ៉ីរ៉ង់ ប្រសិនបើតេហេរ៉ង់ហ៊ានបើកការវាយប្រហារណាមួយលើប្រទេសរបស់លោក។

ថ្លែងនៅឯសន្និសីទមួយក្នុងទីក្រុង Dimona លោក Netanyahu បានផ្ដាំទៅកាន់មេដឹកនាំអ៉ីរ៉ង់ថាប្រសិនបើហ៊ានតែប៉ះអ៉ីស្រាអែល នោះអ៉ីស្រាអែលនឹងបើការវាយប្រហារដ៏សាហាវបំផុតប្រឆាំងនឹងអ៉ីរ៉ង់ ពោលគឺខ្លាំងជាងការវាយប្រហាររួមគ្នាជាមួយសហរដ្ឋអាមេរិកកាលពីខែកុម្ភៈទៅទៀត។ Dimona ជាទីក្រុងមួយស្ថិតនៅភាគខាងត្បូងអ៉ីស្រាអែល ដែលត្រូវបានគេជឿជាក់ថាជាកន្លែងរក្សាទុកឃ្លាំងអាវុធនុយក្លេអ៊ែរដែលអ៉ីស្រាអែលមិនដែលទទួលស្គាល់ជាសាធារណៈឡើយ។
ការគំរាមរបស់លោក Netanyahu ទៀតសោត ធ្វើឡើងចំពេលសហរដ្ឋអាមេរិកបានបើកការវាយប្រហារជាថ្មីលើអ៉ីរ៉ង់ និងខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ អនុវត្តការបិទខ្ទប់ឡើងវិញលើកំពង់ផែអ៉ីរ៉ង់។ កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិកក៏បានបើកការវាយប្រហារផងដែរលើទីក្រុងកំពង់ផែ Bushehr របស់អ៉ីរ៉ង់ ជាទីដែលរោងចក្រថាមពលនុយក្លេអ៊ែរស៊ីវិលតែមួយគត់របស់អ៉ីរ៉ង់ស្ថិតនៅ។
ជាការសងសឹកទៅនឹងការវាយប្រហារពីសហរដ្ឋអាមេរិក អ៉ីរ៉ង់បានបើកការវាយប្រហារដោយបាញ់មីស៊ីល និងដ្រូនលើសម្ព័ន្ធមិត្តអារ៉ាប់របស់សហរដ្ឋអាមេរិកក្នុងតំបន់ តែមិនទាន់ហ៊ានប៉ះអ៉ីស្រាអែលទេ៕

រូប​ថត​:AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print