សារព័ត៌មាន Reuters បានផ្សាយថា អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយថាអ៊ុយក្រែនបានបាញ់ដ្រូន ៣៤០គ្រឿងសំដៅលើទីក្រុងមូស្គូ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ហើយក្នុងនោះភាគច្រើនលើសលុបនៃដ្រូនទាំងនោះត្រូវបានបាញ់ទម្លាក់។
លោក Sergei Sobyanin បានគូសបញ្ជាក់ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Telegram នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ ដូច្នេះថា «ភាគច្រើនលើសលុបនៃដ្រូនត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសពីចម្ងាយ និងក្នុងនោះមានដ្រូនសត្រូវច្រើនជាង ៥០គ្រឿងត្រូវបានកម្ទេចក្នុងពេលហោះតម្រង់ទៅរកទីក្រុងមូស្គូ»។
គួរបញ្ជាក់ថា អ៊ុយក្រែនបច្ចុប្បន្ន កំពុងបង្កើនការវាយប្រហារដ្រូនរយៈចម្ងាយឆ្ងាយលើរុស្ស៉ី ជាពិសេសមានគោលដៅលើឧស្សាហកម្មប្រេង។ យោធាអ៊ុយក្រែនកាលពីថ្ងៃអង្គារ ក៏បានអះអាងដែរថាខ្លួនបានបើកការវាយប្រហារដោយប្រើដ្រូនលើរោងចក្រគីមីឥន្ធនៈ Salavat របស់រុស្ស៉ីក្នុងតំបន់ និងរោងចក្រចម្រាញ់ប្រេង Afipsky ស្ថិតនៅភាគខាងត្បូងនៃប្រទេសរុស្ស៉ី។ ការវាយប្រហាររបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធប្រេង បាននិងកំពុងធ្វើឱ្យប្រជាជនរុស្ស៉ីក្នុងតំបន់មួយចំនួនខ្វះខាតប្រេងឥន្ធនៈប្រើប្រាស់។
ជាការឆ្លើយតប រុស្ស៉ីបានបង្កើនការវាយប្រហារដ្រូន និងមីស៊ីលលើទីក្រុងកៀវក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ៕

រូបថត:TASS









