ក្មេងទំនើងចំនួន៣នាក់ ជិះម៉ូតូធាក់សិស្សសាលាត្រូវបានបង្ហាញមុខ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អធិការក្រុងសិរីសោភ័ណ បាននាំខ្លួនក្មេងទំនើងចំនួន៣នាក់ មកសួនាំករណីជិះម៉ូតូធាក់ម៉ូតូកូនសិស្សចេញពីសាលារៀន ស្ថិតនៅសង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ។
សមត្ថកិច្ចប្រាប់ថា អនុវត្ត​តាម​បទ​បញ្ជា​យ៉ាង​មុឺងម៉ាត់​របស់​ ឯកឧត្ដម​ នាយ​ ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ​និង​អនុវត្ត​តាម​បទ​បញ្ជា​របស់​ ​លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នងការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ​នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦  កម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក សុី ឌី អធិការ នគរបាលក្រុងសិរីសោភ័ណ  បាននាំខ្លួនក្មេងទំនើងចំនួន៣នាក់ មកសួរនាំករណីជិះម៉ូតូធាក់ម៉ូតូកូនសិស្សចេញពីសាលារៀនមួយកន្លែងក្នុងក្រុងសិរីសោភ័ណ ដោយមូលហេតុ ម៉ូតូជនរងគ្រោះឡើងវ៉ាជែងម៉ូតូរបស់ខ្លួន និងមានសំលេងប្រែនៗ ។
រឿងហេតុកាលពីថ្ងៃទី១៣ ខែ កក្តដា ឆ្នាំ២០២៦ វេលាម៉ោង១៧និង០០នាទីរសៀលបានទទួលដំណឹងថាមានករណីធាក់ម៉ូតូកូនសិស្សសាលាមួយបានកើតឡើងនៅចំនុចទល់មុខមន្ទីរធនធានទឹក ស្ថិតនៅភូមិពីរ សង្កាត់កំពង់ស្វាយ បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មានគ្នា៣នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ ប/ជ 1x 3527 ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យទាំង៣នាក់ជិះម៉ូតូគេចខ្លួនបាត់។
ក្រោយមកកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងបានធ្វើការស្រាវជ្រាវ  រួមជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេក រហូតដល់ថ្ងៃទី១៤ ខែ ឆ្នាំដដែល វេលាម៉ោង១១ និង៣០នាទី កំណត់បានមុខសញ្ញាខាងលើ ហើយបាននាំខ្លួនជនសង្ស័យទាំង ៣នាក់
១/- ឈ្មោះ អ៊ុន សំអេច ភេទប្រុស អាយុ១៧ឆ្នាំ(មុខរបរសិស្ស អ្នកធាក់) រស់នៅភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក
២/-ឈ្មោះ ផិត សុថុន ភេទប្រុស អាយុ១៦ឆ្នាំ(មុខរបរសិស្ស អ្នកធាក់) រស់នៅភូមិភាស ឃុំសារង្គ ស្រុកស្វាយចេក
៣/-ឈ្មោះ សុវណ្ណ វិចិត្រ ភេទប្រុស អាយុ១៧ឆ្នាំ(មុខរបរសិស្ស) រស់នៅភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុង។
ក្រោយពេលសាកសួរជនសង្ស័យទាំង៣នាក់ខាងលើបានឆ្លើយសារភាពថាពួកខ្លួនទាំង៣នាក់ពិតជាបានធាក់ម៉ូតូជនរងគ្រោះពិតប្រាកដមែន ។
បច្ចុប្បន្ន​ក្មេងទំនើងទាំង៣នាក់ ត្រូវ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទា​ទោស​តាម​ច្បាប់​៕

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print