អធិការដ្ឋាននគរបាលក្រុងកំពង់សោម បន្តបង្ក្រាបបទល្មើសជាបន្តបន្ទាប់ រក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំនិងការចង្អុលណែនាំជាប្រចាំរបស់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងតាមការណែនាំពីលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់សោម បានបើកការស្រាវជ្រាវ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌបានចំនួន ៣ករណីរួមមាន ៖

ករណីដែលបានបង្ក្រាបរួមមាន
១/អំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយចូលលួចទូរស័ព្ទ) ចំនួន១ករណី
២/ករណីអំពើលួច (លួចម៉ូតូ) ១ករណី
៣/ករណីទទួលផលចោរកម្ម ។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៨នាក់ (ជនជាតិខ្មែរ និងដកហូតវត្ថុតាងម៉ូតូ ទូរស័ព្ទ និងសម្ភារផ្សេងៗពាក់ព័ន្ធនឹងសកម្មភាពល្មើសផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យដែលពាក់ព័ន្ធត្រូវបានផ្នែកជំនាញកសាងសំណុំរឿង បញ្ជូនទៅការយាល័យព្រហ្មទណ្ឌដើម្បីបន្តតាមនីតិវិធីច្បាប់ ចំពោះសម្ភារៈបាត់បង់ ដោយបានការអនុញ្ញាតពីតំណាងអយ្យការ គឺបានប្រគល់ជូនជនរងគ្រោះវិញ។

កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងកំពង់សោម នឹងបន្តពង្រឹងការល្បាត ការស្រាវជ្រាវ និងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ឱ្យបានកាន់តែល្អប្រសើរ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print