គណៈកម្មការ​ផ្សារ​អូរឬស្សី បានសហការជាមួយក្រុមការងារវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អូស្ត្រាលី កាមេរ៉ូន ចុះពិនិត្យនិងសួរសុខទុក្ខអាជីវករលក់សត្វបក្សី

ចែករំលែក៖

ភ្នំពេញ៖ដើម្បីចូលរួមថែរក្សាសុខុមាលភាពសាធារណៈជូនដល់អាជីវករ និង អតិថិជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ គណៈកម្មការផ្សារអូរឬស្សី បានសហការជាមួយក្រុមការងារវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អូស្ត្រាលី កាមេរ៉ូន និង លោកស្រី កែប ច័ន្ទសោភា ប្រធានបសុពេទ្យប្រចាំខណ្ឌ៧មករា ចុះផ្ទាល់មកដល់ទីតាំងលក់មាន់ទា នៅផ្សារអូរឬស្សី ជួបសំណេះសំណាលសាកសួរសុខទុក្ខ និង យកសំណាកពីបក្សី ( យកលាមក ទឹកលាងបក្សី ត្បាលយកស្លេសពីបំពង់ក បក្សី ) និង ដាក់ឧបករណ៍ស្រូបយកខ្យល់នៅបរិវេណទីតាំងលក់ដូរ ដើម្បីយកទៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រ វិភាពរកមេរោគផ្តាសាយបក្សី និង មេរោគបក្សីផងដែរ៕

image image

...

ដោយ៖ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print