ខេត្តកំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ០៩:៣៩នាទី នាថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធ ហត្ថក្រុងច្បារមន ដឹកនាំដោយលោកអនុសេនីយ៍ឯក ហ៊ត រិទ្ធី បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចបន្ទប់ជួលមួយកន្លែងស្ថិតក្នុងភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជនសង្ស័យទី១មានឈ្មោះ ឈៀង ម៉ាញ ហៅ ឆាង ភេទប្រុស អាយុ២៥ឆ្នាំ និងជនសង្ស័យទី២មានឈ្មោះ សុខ ប៊ុនសេង ហៅផារិត ភេទប្រុស អាយុ១៨ឆ្នាំ។ចាប់យកវត្ថុតាងបានរួមមាន:ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់(ទម្ងន់០.០៣ក្រាម), កាំភ្លើងជ័រមួយដើម,ម៉ូតូចំនួន០១គ្រឿង(ម៉ាកHonda Drea) សេរីឆ្នាំ,សំបកថង់ច្រកគ្រឿងញៀនចំនួន ០៣កញ្ចប់ និងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ សុរិយា










