ភ្នំពេញ÷ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្ដាលឲ្យយុវជនម្នាក់រងរបួសបាក់ធ្មេញបួនប្រាំដើមគណៈជិះម៉ូតូក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ទៅបុករថយន្តម៉ាកកាម៉ារីបាឡែនពេញទំហឹង។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង១៩នាទីយប់ឈានចូលថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវ២២១ ក្នុងសង្កាត់ផ្សាដេប៉ូ២ ខណ្ឌទទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេត្តគេឃើញមានរថយន្តកាមរីបាឡែនមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AX7645 ក្នុងទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវលេខ២២១លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូ១គ្រឿងម៉ាក ស៊ុយស៉ីគីស្មាក់ពាក់ស្លាកលេខភ្នំពេញ 1HJ-4724 បើកបរក្នុងទិសដៅលិចទៅកើតចាប់ហ្វាំងមិនទាក់ក៏ជ្រុលទៅបុករថយន្តកាម៉ារីបាឡែនចំពាក់កណ្តាលពេញទំហឹងបណ្តាលអោយយុវជននោះរងរបួសបាក់ធ្មេញអស់៤ទៅ៥ដើមចំណែករថយន្តនិងម៉ូតូរងការខូចខាត។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបន្តឲ្យដឹងទៀតថាក្រោយពេលកើតហេតុ។សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះមកដល់ធ្វើការសម្របសម្រួលហើយភាគីទាំងពីយល់ព្រមបញ្ចប់រឿងរៀងៗខ្លួនដោយពុំមានអ្នកណាសងអ្នកណានោះទេ៕
ដោយ÷សីហា សែនសុខ









